ភ្លៀង​ខ្លាំង​នៅ​សៀម​រាប​​​ធ្លាក់​ទឹក​កក​​​​

  • 2015-04-23 00:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​​​រស់​នៅ​ខេត្ត​សៀម​រាប​បាន​​​ប្រាប់​ Sabay ​​ថា​​ភ្លៀង​ធ្លាក់​មួយ​មេ​​ធំ​​​​​​ លាយ​ឡំ​ខ្យល់​យ៉ាង​ខ្លាំង​បាន​នាំ​​មក​​នូវ​ដុំ​ទឹក​កក​តូច​​ៗ​ធ្លាក់​រាយ​ប៉ាយ​ ​និង​​បណ្ដាល​ឱ្យ​​​របើក​ផ្ទាំង​ប៉ាណូ​ផ្សាយ​​ណិជ្ជកម្ម​​ជា​ច្រើន​​ផ្ទាំង​នៅ​តាម​ផ្លូវ​សាធារណៈ​។

 

លោក កែវ វិសាល​ បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ អែម ស៊ី អេស មាន​លំនៅឋាន​​ម្តុំ​ផ្សារ​លើ​ខេត្ត​សៀម​រាប​ឱ្យ​ដឹង​ថា​​ ​ខ្យល់​កន្ត្រាក់​​យ៉ាង​ខ្លាំង​ដូច​ព្យុះ​នេះ​​​បាន​នាំ​មក​ដុំ​ទឹក​កក​​ ​ធ្វើ​ឱ្យ​របើក​ដំបូល​ស័ង្កសី​ជាច្រើន​ព្រម​ទាំង​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទាំង​ប៉ាណូ ​និង​ដួល​រលំ​រូប​សំណាក​សត្វ​ពពែ​ឆ្នាំមមែ​ទៀត​ផង​។

​​

លោក​ កែវ​ វិសាល​ បាន​​ចាត់​ទុក​នេះ​​គឺ​បាតុភូត​បម្រែ​សម្រួល​អាកាសធាតុ​មួយ ទើប​បណ្ដាល​ឱ្យ​មាន​​ការ​ធ្លាក់​ទឹក​កក​បែប​នេះ​។ ​" ភ្លៀង​នេះ​ខ្ញុំបាប​ថត​​នៅ​ម្តុំ​ជិត​ផ្សារ​លើ​​ ពេល​កំពុង​អង្គុយ​ក្នុង​ផ្ទះ​ស្រាប់​តែ​ឭ​សូរសម្លេង​ដូច​សាច​ថ្ម​គ្រួស​​ហើយ​ខ្ញុំ​ក៏​បាន​មើល​តាម​បង្អួច​ក៏​ឃើញ​ដុំ​ទឹកកក​ជា​ច្រើន​ធ្លាក់​មក​ប៉ុន​កូន​ដៃ​ប្រមាណ ១៥ នាទី​​”។ ​

 

លោក ប៊ុន​​ ថារិទ្ធិ​ អភិបាល​រង​ខេត្ត​សៀម​រាប​បាន​ប្រាប់​ Sabay ថា​ពិត​មាន​ភ្លៀង​ធ្លាក់​នៅ​ខេត្ត​សៀម​រាប​មែន​រសៀល​នេះ។ ប៉ុន្តែ​ភ្លៀងធ្លាក់​ដោយ​ដុំ​ទេ​។ ចំពោះ​ការ​​ប៉ះ​ពាល់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​៕

 

https://www.youtube.com/watch?v=ArLRF6tJlxc&feature=youtu.be

 

អានអត្ថបទ៖ ពិត​អត់​!ការងារ​ក្រៅ​ម៉ោងអាច​រក​​ចំណូល​​បាន​ពី​ ១០០$​ ដល់៥០០$?​​

អានអត្ថបទ៖​រាជ​ធានី​ស្វាគមន៍​ក្រុមហ៊ុន​ឯកជន​មាន​បំណង​​​វិនិយោគ​​ស្ពាន​ដើរ​ឆ្លង​កាត់​ផ្លូវ

អត្ថបទ៖មៃ សុខលីម

វីដេអូ៖ កែវ វិសាល

អត្ថបទពេញនិយម
អត្ថបទថ្មី