​ភ្លៀង​មួយ​ប្រាវ​ម្សិល​មិញ​ដួល​​ដើម​ឈើ​១១​ដើម​នៅ​ភ្នំពេញ

  • 2015-04-23 15:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​តែ​ ភ្នំពេញ យ៉ាង​តិច​ណាស់ ​ដើម​ឈើ​១១​ដើម​បាន​បាក់ ​​និង​ដួល​រលំ​​​ក្រោម​ឥទ្ធិពល​ភ្លៀង​​លាយ​ខ្យល់ មាន​​ទាំង​លាយ​ដុំ​ទឹក​កក​តូច​ៗ​នៅ​ប្លុក​ខ្លះ​​​ ​មួយ​មេ​​ល្ងាច​ថ្ងៃ​ទី ២២​មេសា​ម្សិល​មិញ។​ ​នេះ​បើ​តាម​​​ទំព័រ​ហ្វេសប៊ុក​​សាលា​រាជ​ធានី​ភ្នំពេញ។​

 

រុក្ខវិថី​ដែល​បាក់​និង​ដួល​រលំ​​មាន​ដើម​ក្ងោក​ ៤​ដើម ដើម​អង្កាញ់​​៦​ដើម និង​ដើម​ត្រសេក​​១​ដើម។ ហោច​ណាស់​រថយន្ត​កាមេរី​ទំនើប​មួយ​​គ្រឿង​​ត្រូវ​បាន​ដើម​ឈើ​រលំ​​សង្កត់​​ បើ​ទោះ​ជា​មិន​មាន​សេចក្ដី​រាយការណ៍​ថា​ខូច​ខាត​កម្រិត​ណា​។

 

សេច​ក្ដី​រាយការណ៍​ខ្លះ​ទៀត​ថា​ ដំបូង​អគារ ផ្ទាំង​ប៉ាណូ​មួយ​ចំនួន​ ​​ត្រូវ​​ខ្យល់​កន្ត្រាក់​​​ធ្វើ​ឲ្យ​បាក់​​ដួល​​និង​​បង្ក​ការ​ខូច​ខាត​។

 

 

 

 

 

 

 

ប្រភព៖ FB រាជធានីភ្នំពេញ & Yin Kithsiv 

អត្ថបទពេញនិយម