ក្មេង​ cute​ ៦​នាក់ កំពុង​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ

  • 2015-04-26 19:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​នោះ​ទេ ប្រទេស​កូរ៉េ​ខាង​ត្បូង​មិន​ត្រឹម​តែ​មាន​វិស័យ​ចម្រៀង​លេច​ធ្លោ​នោះ​ទេ សូម្បី​តែ​ភាពយន្ត​វិញ​ក៏​មិន​ឱ្យ​ចាញ់​ប្រទេស​ណា​នោះ​ដែរ។ ជាក់​ស្ដែង​មាន​កុមារា កុមារី​ចូល​ហ្វឹកហាត់​ដើរ​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត​នេះ​មិន​តិច​នោះ​ទេ ហើយ​ពួកគេ​ក៏​មាន​សមត្ថភាព​មិន​អន់​ជាង​រៀម​ច្បង​នោះ​ដែរ។

 

 

 

ខាង​ក្រោម​នេះ​ ជា​តារា​ភាពយន្ត​វ័យ​ក្មេង​៦​នាក់​ដែល​មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់​ខ្លាំង​ជាង​គេ​ក្នុង​ខ្សែ​ភាពយន្ត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​នេះ៖

 

១. កុមារា Hyung Kyu

 

កុមារា Hyung Kyu ត្រូវ​បាន​គេ​ស្គាល់​ និង​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ខ្សែ​ភាពយន្ត Greatest Love ។

 

២. កុមារី Mi Joo

 

 

 

កុមារី Mi Joo  ​ត្រូវ​បាន​គេ​ស្គាល់​ និង​ចេញ​ចិត្ត​ចំពោះ​ទេពកោសល្យ​សម្ដែង​របស់​នាង​ក្នុង​ខ្សែ​ភាពយន្ត My Lovely Sam Soon។

 

៣. កុមារា Lee Seung Mo  និង​ Lee Seung Joon

 

 

 

Lee Seung Mo  និង​ Lee Seung Joon ​គឺ​ជា​បង​ប្អូន​បង្កើត​និង​គ្នា។ ពួកគេ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្នុង​ខ្សែ​ភាពយន្ត The Master's Sun ​ឬ​ហៅ​ជា​ខ្មែរ​ថា ម្ចាស់​គ្រង​ព្រះ​អាទិត្យ ។

 

៤. កុមារី Shinbi

 

 

 

 

កុមារី Shinbi ​ទទួល​បាន​ប្រិយភាព​ខ្លាំង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា Woderful Life ។

 

៥. កុមារី Ye Eun

 

 

 

Ye Eun ​ជា​ក្មេង​ស្រី​តូច មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់​ខ្លាំង​ណាស់។ រូប​នាង​ត្រូវ​គេ​ស្គាល់​ច្រើន​ក្នុង​ខ្សែ​ភាពយន្ត​ Oh ! My Lady ។

 

៦. កុមារា Pa Rang

 

 

 

Pa Rang ​ជា​ក្មេង​ពូកែ​លេង​ទឹក​មុខ ដែល​គេ​ស្គាល់​រូប​គេ​តាម​រយៈ​រឿង Stars Falling From the Sky ។

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dramafever

អត្ថបទពេញនិយម