អ្នក​គាំ​ទ្រ​ Man Utd ​បង្កើត​វីដេអូ​ Troll Gerrard រំឭក​ការ​​ភ្លាត់​ស្នៀត​​ឆ្នាំ​មុន

  • 2015-04-28 16:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការភ្លាត់ស្នៀត​​របស់​ Steven Gerrard ដែល​ធ្វើ​ឲ្យ​ Liverpool ខក​ខាន​លើក​ពាន Premier League ​កាល​ពី​រដូវ​កាល​មុន​នោះ គឺ​គម្រប់​រយៈពេល​១​ឆ្នាំ​ត្រឹម​ កាល​ពី​ម្សិល​មិញ ប៉ុន្តែ​អ្នកគាំទ្រ​ក្រុម​ Manchester United ​នៅ​​មិន​ទាន់​​ចង់​ឲ្យ​​អ្នកគាំទ្រ​ហង្ស​ក្រហម​​ភ្លេច​ទេ ​ដោយ​ពួកគេ​បាន​បង្កើត​វីដេអូ​មួយ​ Troll ដល់​ Gerrard ថែម​ទៀត។

 

 

Youtube channel ​របស់​បិសាច​ក្រហម​ FullTimeDEVILS ​បាន​បង្ហោះ​វីដេអូ​​មួយ កាល​ពី​ម្សិល​មិញ ដើម្បី​រំឭកខួប​​រយៈពេល​១​ឆ្នាំ ដែល​ Gerrard ភ្លាត់​ក្នុង​ការ​ប្រកួត​ទល់​នឹង​ Chelsea កាល​ពី​រដូវ​កាល​មុន ហើយ​នៅ​ក្នុង​វីដេអូ​នោះ មាន​បុរស​ម្នាក់​ដើរ​ដាក់​និមិត្ត​សញ្ញា "Don’t slip!” នៅ​ជុំ​វិញ​ទីក្រុង​ Liverpool ទៀត​ផង។

 

​​ចង់ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

Gerrard ​ភ្លាត់​ អំឡុង​ពេល​ប្រកួត​ទល់​នឹង Chelsea កាល​ពី​រដូវ​កាល​មុន៖

 

 

-ចុចអាន៖ Gerrard និង​ Lampard ឈ្នះ​ពាន​កិត្តិយស មុន​ចេញ​​​ទៅ​លីក MLS

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Metro