Pacquiao ​ទៅ​​ដល់​ Las Vegas ​ហើយ ​និង​និយាយ​ថា​​​សង្ឃឹម​​យក​ឈ្នះ​ Floyd

  • 2015-04-28 21:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នកប្រដាល់​អាស៊ី Manny Pacquiao ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទីក្រុង​ Las Vegas ហើយ​​ ដែល​ជា​កន្លែង​​ត្រូវ​​​​ឡើង​វ៉ៃ​នៅ​​សង្វៀន​​​ MGM Grand ទល់​នឹង​ Floyd Mayweather ​​ក្នុង​តម្លៃ​មួយ​ថ្លៃ​បំផុត​​ ៣០០លាន​ដុល្លារ នៅ​​ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ (ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា)។

 

 

កន្លង​មក​​អ្នក​ប្រដាល់​វ័យ​៣៦​ឆ្នាំ​របស់​ហ្វីលីពីន ​បាន​​ហ្វឹក​ហាត់​នៅ​ទីក្រុង​ Los Angeles រដ្ឋ​ California ​នៅ​សង្វៀន​ហ្វឹក​ហាត់​ Wild Card Gym ប៉ុន្តែ​ឥឡូវ​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ Las Vegas រដ្ឋ​ Nevada ​ហើយ បន្ទាប់​ពី​​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​​ផ្ទាល់​ខ្លួន​ដ៏​ប្រណិត​ Volvo ជាមួយ​​នឹង​ក្បួន​ម៉ូតូធំ​ហែរហម ក្នុង​ចម្ងាយ​​ជាង​៤៣៤​គីឡូម៉ែត្រ។

 

​មុន​ពេល​ចេញ​ដំណើរ​ Pacquiao បាន​លើក​ឡើង​ថា​លោក​​​​ពុំ​បាន​គិត​ដល់​ថ្នាក់​ចង់​ផ្តួល​ Floyd ​ឲ្យ​សន្លប់​នោះ​ទេ ​គ្រាន់​តែ​ចង់​យក​ឈ្នះ​ពិន្ទុ​ គ្រប់​ទឹក​តែ​ប៉ុណ្ណោះ ដោយ​លោក​បាន​​និយាយ​​ថា៖ "ខ្ញុំ​មិន​គិត​ដល់​ថ្នាក់​ចង់​យក​ឈ្នះ​គាត់​ឲ្យ​សន្លប់​ទេ ប៉ុន្តែ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​បញ្ចេញ​កណ្តាប់ដៃ​ឲ្យ​បាន​ច្រើន និង​អាច​យក​ឈ្នះ​ពិន្ទុ​លើ​គាត់​គ្រប់​ទឹក"៕

 

​សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

 

 

 

 

 

 

 

 

 

-ចុចអាន៖ ឪពុក Floyd ​ចង់​ឱ្យ​កូន​ចូល​និវត្តន៍​បន្ទាប់​ពី​ប្រកួត​ជាមួយ Pacquiao

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម