Bale ​បង្ហោះ​វីដេអូ​លើ​ Twitter បង្ហាញ​ថា​ជា​របួស​ អាច​លេង​ថ្ងៃ​សៅរ៍​បាន

  • 2015-04-28 22:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale អាច​នឹង​ចូល​លេង​បាន​វិញ ពេល​ក្រុម Real Madrid ប៉ះ​​ Sevilla ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​គេ​បាន​បង្ហាញ​វីដេអូ​ជា​សះស្បើយ​វិញ ក្រោយ​ពី​រង​របួស​កំភួន​ជើង​អំឡុង​​ការ​ប្រកួត​ ដែល​​ Real យក​ឈ្នះ​លើ​ Malaga ​៣-១ កាល​ពី​ដើម​ខែ​នេះ។

 

 

 

​អតីត​កីឡាករ​របស់ Spurs រូប​នេះ បាន​បង្ហោះ​វីដេអូ​​នៅ​លើ​ Twitter ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ដែល​បង្ហាញ​ពី​ការ​ហ្វឹកហាត់​ ដើម្បី​ឈាន​ដល់​អាច​ Fit បាន​១០០% ​វិញ មុន​ការ​ប្រកួត ​La Liga ​នៅ​ចុង​សប្តាហ៍។​ ​មុន​ប៉ះ​ Sevilla ​នៅ​ថ្ងៃ​សៅរ៍​ Real នឹង​​ប៉ះ Almería ​នៅ​យប់​ស្អែក​នេះ ប៉ុន្តែ​ Bale មិន​ទាន់​អាច​ចូល​លេង​បាន​ទេ។

 

កីឡាករ​វ័យ​២៥​ឆ្នាំ Bale បាន​អវត្តមាន​​​ពី​ការ​ប្រកួត​ Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ប៉ះ Atletico Madrid និង​ខក​ខាន​ប្រកួត​​ក្នុង​លីក ដែល​ Real យក​ឈ្នះ​លើ​ Celta Vigo ​ដល់​ក្នុង​ដី ៤-២ ​កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ។

 

អ្នកចាត់ការ​ Real លោក​ Carlo Ancelotti ​​ក៏​ជឿ​ថា​កីឡាករ​ជម្រើស​ជាតិ​វ៊ែល​ នឹង​អាច​បង្ហាញ​ខ្លួន​ នៅ​ចុង​សប្តាហ៍​នេះ​បាន​ដែរ ប៉ុន្តែ​ Luka Modric និង Karim Benzema ​នៅ​មិន​ទាន់​អាច​លេង​បាន​ទេ ដោយ​លោក​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា​ Modric ប្រហែល​ជា​អាច​ចូល​លេង​បាន​វិញ នៅ​ប្រកួត​ចុង​ក្រោយ​ពេល​ប៉ះ Getafe។ Benzema ​អាច​នឹង​ចូល​លេង​​បាន​ពេល​ប៉ះ Juventus ជើង​ទី​១ ប៉ុន្តែ​ Bale ​នឹង​អាច​ចូល​លេង​ប៉ះ Sevilla នា​ថ្ងៃ​ទី​០២ ខែ​ឧសភា"៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ អីយ៉ាស់! Real ពេល​អត់​មាន​ Bale ​អត់​ដែល​ចាញ់​ទេ​រដូវ​កាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail