ក្មេង​ប្រុស​ជប៉ុន​បញ្ចេញ​ក្បាច់​ដំបង​ពីរ​កំណាត់​មិន​ចាញ់​លី ស៊ាវឡុង

  • 2015-05-04 18:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា​ជប៉ុន​ម្នាក់​ឈ្មោះ​ Ryusei ​ បាន​ប្រើ​ភាព​ប៉ិនប្រសព្វ​របស់​ខ្លួន​បញ្ចេញ​ក្បាច់​គុន​​​ដំបង​ពីរ​កំណាត់​យ៉ាង​ស្ទាត់​ជំនាញ​​តាម​កំពូល​​តារា​ភាពយន្ត​ចិន​ Bruce Lee ​ ដែល​គ្រប់​គ្នា​ស្គាល់​ថា​លី ស៊ាវឡុង។

 

ឪពុក​របស់​ក្មេង​ប្រុស​នោះ​បាន​​​​​​បង្ហោះ​វីដេអូ​កូន​របស់​ខ្លួន​​តាំង​ពី​ឆ្នាំ​មុន​  ពេល​​​កុមារា​អាយុ​ប្រាំ​ឆ្នាំ​នោះ​បញ្ចេញ​ក្បាច់​គុន​ jeet kune do។ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​បុរស​ដែល​ជា​ឪពុក​បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​ទៀត​​នៃ​កា​រ​គ្រវី​ដំបង​ពីរ​កំណាត់​តាម​តារា​សម្ដែង​ជើង​ចាស់​ Bruce Lee ​ក្នុង​រឿង​ “Enter the Dragon” ​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ឃើញ​វីដេអូ​នោះ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ​

 

 

ការ​សម្ដែង​​ថត​​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​គ្រួសារ​របស់​ពួក​គេ។​ Ryusei បាន​ឈរ​នៅមុខ​កញ្ចក់​ទូរទស្សន៍ ​និង ​មាន​វីដេអូ​រឿង​របស់​ លី ស៊ីវឡុង​នៅ​ពី​ក្រោយ ហើយ​គេ​បាន​ធ្វើ​ត្រាប់​គ្រប់​សកម្មភាព​តាម​យ៉ាង​​ល្អឥតខ្ចោះ​​ដោយ​មិន​ចាំ​បាច់​មើល​វីដេអូ​ទៀត​ផង។

 

ខាង​ក្រោម​ជា​វីដេអូ​របស់​ក្មេង​ប្រុស​ម្នាក់​នោះ៖

 

 

អាន៖ Miley Cyrus​ លេង​ស្ទីល​ចំហ​មួយ​កំណាត់​​លើ​​ទៀត​​ហើយ​

 

ប្រែ​សម្រួល​៖ ហេង សុធារិទ្ធិ ប្រភព៖​ asiantown​​ ​​ ​​

អត្ថបទពេញនិយម