សំឡេង​ក្មេង​ស្រី​​១២​ឆ្នាំ​ ធ្វើ​ឲ្យ​​គណៈ​កម្មការ​ Britain's Got Talent ភ្ញាក់ផ្អើល​គ្រប់​គ្នា

  • 2015-05-04 23:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​អាយុ​១២ឆ្នាំ​ម្នាក់​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​៤​រូប​របស់​កម្មវិធី Britain's Got Talent រួម​ទាំង​ទស្សនិកជន​ជា​ច្រើន​ភ្ញាក់ផ្អើល តាម​រយៈ​​សមត្ថភាព​ច្រៀង​ដ៏​អស្ចារ្យ​របស់​នាង នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

 

កុមារី Maia Gough មក​ពី​តំបន់ South Wales នៃ​ប្រទេស​ Wales បាន​ច្រៀង​បទ "I Have Nothing” របស់​តារា​ចម្រៀង Whitney Houtson ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​៤​រូប​ពេញ​ចិត្ត និង​កោត​សរសើរ​គ្រប់​ៗ​គ្នា​ចំពោះ​សមត្ថភាព​របស់​នាង​។ ​

 

គណៈកម្មការ David Williams បាន​និយាយ​ថា "សមត្ថភាព​ច្រៀង​របស់​ប្អូន ធ្វើ​ឲ្យ​ពួក​យើង​គិត​ថា ​ប្អូន​មិន​មែន​​ក្មេង​ស្រី​អាយុ ១២ឆ្នាំ​ទេ ប៉ុន្តែ​ជា​កំពូល​តារា​ចម្រៀង​តែ​ម្ដង។​ ប្អូន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​យើង​មិន​ចាញ់​បេក្ខជន​ពេញ​វ័យ​កន្លង​មក​នោះ​ទេ"។

 

ចំណែក​លោក Simon Cowell បាន​បញ្ចេញ​យោបល់​​ថា "Maia ប្អូន​គឺ​ជា​​មនុស្ស​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​ត្រូវ​ចងចាំ​នៅ​ថ្ងៃ​នេះ។ ពិត​ជា​ពូកែ ពូកែ​មែនទែន"។

 

ជាមួយ​ស្នាមញញឹម Maia បាន​ទទួល​​ចម្លើយ "Yes” ពី​គណៈកម្មការ​ទាំង​បួន​រូប ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់។

 

ទស្សនា​ការ​សម្ដែង​របស់​កុមារី Maia តែ​ម្ដង​​៖

 

ចុចអាន៖ការ​សម្ដែង​​មួយ​ដែល​​ ធ្វើ​ឲ្យ​គេ​ប្រហោងពោះ​ពេញ​ឆាក Britain’s Got Talent 2015

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mirror