ជយលាភី ​“កំពូល​តារា​ចម្រៀង" ​នៅ​PNN ​​មាន​កញ្ចប់​ទឹកប្រាក់​រហូត​ដល់ ​១២០​លាន​រៀល​!

  • 2015-05-04 23:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​ល្អ ​ក្លាហាន ​មាន​សមត្ថភាព​ច្រៀង រាំ សម្ដែង ​និង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​​អាជីព​ល្បី​ឈ្មោះ ​​ជា​គោលដៅ​ដែល​ទូរទស្សន៍​ថ្មី PNN កំពុង​ប្រកាស​ស្វែងរក។ ជយលាភី ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ ១២០​លាន​រៀល

 

 

សម្រាប់​អ្នក​ដែល​មាន​បំណង​ចូលរួម​ប្រកួត​ប្រជែង​សម្ដែង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន គិត​ថា​អាច​ក្លាយ​ជា​តារា​ជំនាន់​ថ្មី​របស់​កម្ពុជា សូម​​​​​ដាក់​ពាក្យ​​​ចូលរួម​ការ​ប្រឡង​ជ្រើសរើស​ នៅ​ថ្ងៃ​សៅរ៍ ទី៦ និង​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មិថុនា ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ក្លាយ​ខ្លួន​ជា​ Superstar និង​ក្នុង​ទំហំ​ប្រាក់​រង្វាន់​​​​​រាប់​ម៉ឺន​ដុល្លារ ​សូម​បំពេញ​ពាក្យ ​​លើ​​Facebook.com/PNNsuperstar ​និង​បញ្ជូន​វីដេអូ​ខ្លីៗ​ពី​ការ​ច្រៀង រាំ ​និង​អំពី​រូប​អ្នក​ផ្ទាល់​តាមរយៈ​​អ៊ីម៉ែល superstar@pnn.com.kh

 

លក្ខខណ្ឌ៖ ​ -វ័យ​ចន្លោះ​ពី ១៨ឆ្នាំ​ ដល់ ​៣០ឆ្នាំ​ ដែល​ចេះ​ច្រៀង ​រាំ ​និង​សម្ដែង​ជូន​ទស្សនិកជន​ តាម​កញ្ចក់ទូរទស្សន៍​​ព្រមទាំង​នៅ​តាម​​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់។ ​

ទូរទស្សន៍ ​PNN ​ជា​បុស្ដិ៍​ថ្មី ​និង​ទំនើប​បំផុត​នៅ​កម្ពុជា​​​​​គ្រោង​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ក្នុង​ត្រី​មាស​ទី២​ នៃ​ឆ្នាំ​ ២០១៥នេះ។ ​ការិយាល័យ​ក្រុមហ៊ុន LYP Group មាន​​អាសយដ្ឋាន​អគារ​លេខ ២០៥, ​២០៧, ២០៩ ​មហាវិថី​ម៉ៅសេទុង រាជធានីភ្នំពេញ។ ​

 

សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​​​​អាច​ទូរសព្ទ​មក​កាន់ 071 33 55 444។

អត្ថបទ៖ ​ពាណិជ្ជកម្ម