ហេតុ​ផល​​​​យ៉ាង​ពិសេស​ ​ដែល​តារា​សិចស៊ី​ អាលីយ៉ា​​ ទៅ​គាំទ្រ​ ពេជ្រ សីហា​ ដល់​សង្វៀន​

  • 2015-05-05 13:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ឌីជេ​ដ៏​ល្បី​មួយ​រូប​កញ្ញា​ អាលីយ៉ា ​បាន​ទៅ​គាំទ្រ​កីឡាករ​ប្រដាល់​ ពេជ្រ សីហា ​ដល់​សង្វៀន​អាស៊ីអាគ្នេយ៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ ទី​៣ ខែ​ឧសភា​កន្លង​ទៅ។ ហេតុ​អ្វី​បាន​ជា​តារា​សម្តែង​ដ៏​ល្បី​រូប​នេះ​ទៅ​គាំទ្រ​កីឡាករ​ដល់​សង្វៀន?

 

អាលីយ៉ា​ ដែល​មហាជន​ស្គាល់​ថា​ជា​តារា​សម្ដែង​ និង​តារា​ម៉ូដែល​ល្បី​សិចស៊ី​ម្នាក់​ប្រាប់​ Sabay ថា មាន​ហេតុ​ខ្លះ​ៗ​ដែល​កញ្ញា​​​ទៅ​គាំទ្រ​ ពេជ្រ សីហា ​ដល់​សង្វៀន​ប្រកួត​គឺ​​ ទី​មួយ​ ពេជ្រ សីហា​ ជា​មិត្តភ័ក្តិ​របស់​មិត្ត​ជិត​ស្និទ្ធ​របស់​កញ្ញា​ម្នាក់។ ទី​ពីរ​ ពេជ្រ សីហា​ ក៏​ជា​ Friend មួយ​រូប​នៅ​ក្នុង​គណនី​ Facebook របស់​នាង។ ទី​បី​កីឡាករ​ប្រដាល់​ម្នាក់​នេះ​ធ្លាប់​ធ្វើ​កិច្ច​ការ​មួយ​ចំនួន​ដែល​​ពាក់​ព័ន្ធ​នឹង​ការងារ​របស់​នាង និង​ទី​បួន​កញ្ញា​គ្រោង​រៀប​ចំ​ឲ្យ​ ពេជ្រ សីហា​ បាន​សម្ដែង​ក្បាច់​គុន​ប្រដាល់​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នៅ​ពេល​កញ្ញា​​​មាន​​ម្ចាស់​ឧបត្ថម្ភ​នា​​ពេល​ខាង​មុខ។

 

កញ្ញា​​រៀបរាប់​ទៀត​ថា​ កញ្ញា​ចូល​ចិត្ត​ហាត់​ល្បុក្កតោ​ និង​ប្រដាល់​​ ពី​ព្រោះ​កីឡា​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​ច្រើន។ «កីឡា​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​អំពើ​អបាយ​មុខ​ផ្សេង​ៗ​ដូច​ជា​គ្រឿង​ញៀន​ជា​ដើម។ កីឡា​ជា​ឱសថ និង​ជា​ថ្នាំ​ទិព្វ​ដ៏​សក្ដិសិទ្ធិ​ជួយ​ដល់​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ បញ្ញា​សុខ​ភាព​។ ចំពោះ​​នាង​ខ្ញុំ​វិញ ខ្ញុំ​ស្រលាញ់​កីឡា​​ ហើយ​ខ្ញុំ​ត្រូវ​តែ​គាំទ្រ​អ្នក​កីឡា​​ ព្រោះ​កុំ​ទុក​ពេល​ទំនេរ​ឲ្យ​អត់​ប្រយោជន៍ ទោះ​ជា​មិន​មែន​ជា​អ្នក​សិល្បៈ​ ក៏​ខ្ញុំ​គាំទ្រ​ដែរ»។

 

អាលីយ៉ា​ បន្ថែម​​​​ថា​ តាម​ពិត​ទៅ​កញ្ញា​ស្ទើរ​តែ​ដាច់​ចិត្ត​ឡើង​ប្រកួត​ម្តង​ៗ​ទៅ​ហើយ​នៅ​ពេល​កញ្ញា​បាន​​ហាត់​ប្រដាល់​ ហើយ​កីឡាករ​​​នៅ​ក្លិប​ជា​មួយ​ ពេជ្រ សីហា ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ឡើង​ប្រកួត។

 

«មាន​រឿង​គួរ​ឲ្យ​អស់​សំណើច​ដែរ​​ ពេល​ខ្ញុំ​​ទៅ​ហាត់​​ប្រដាល់​ ពួក​គាត់​ជំរុញ​ឲ្យ​ខ្ញុំ​​ឡើង​ប្រកួត​ ពួក​គាត់​ថា​ ឡើង​វ៉ៃ​​ទៅ ធ្វើ​ឲ្យ​ល្បី​ ប្លែក​ពី​គេ តែ​ខ្ញុំ​​គិត​ខ្លាំង​មែន​ទែន​ ព្រោះ​ជា​តារា​សម្តែង​ តារា​ម៉ូដែល​ បើ​ឡើង​​វ៉ៃ​ទៅ​ បែក​មុខ​ បែក​មាត់​ ធ្វើ​ម៉េច​ទៅ​ការងារ​សិល្បៈ»។ អាលីយ៉ា​និយាយ។

 

 ឌីជេ អាលីយ៉ា (រូបថត អាលីយ៉ា)

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​ទំនាក់ទំនង​រាប់​អាន​ជា​មួយ​កីឡាករ​​ប្រដាល់​ទាំង​នោះ ក៏​ជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​សប្បាយ​រីក​រាយ និង​មាន​កម្លាំង​ចិត្ត​បន្ត​អាជីព​ប្រដាល់​របស់​ពួក​គាត់។ អាលីយ៉ា ​និយាយ​ថា ៖«មិន​មែ​ន ខ្ញុំ​ស្គាល់​តែ​ ​ពេជ្រ សីហា​ ទេ ខ្ញុំ​កីឡាករ​ជា​ច្រើន​ទៀត ហើយ​ខ្ញុំ​​បាន​ស្និទ្ធស្នាល​គ្នា​ជា​មួយ​ពួក​គាត់ ធ្វើ​ឲ្យ​ពួកគាត់​សប្បាយ​រីករាយ ព្រោះ​ខ្ញុំ​ជា​អ្នក​សិល្បៈ ហើយ​រាប់​អាន​ពួក​គាត់»។

 

ការ​ទំនាក់ទំនង​របស់​ឌីជេ អាលីយ៉ា ជា​មួយ​ ពេជ្រ សីហា ត្រូវ​​​បាន​គេ​ដឹង​ជា​ទូទៅ​នៅ​ពេល​​តារា​ស្រី​រូប​នេះ​បាន​ទៅ​គាំទ្រ​​ផ្ទាល់​ដល់​សង្វៀន​ប្រដាល់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ជា​កន្លែង​ប្អូន​ប្រុស​របស់​ ពេជ្រ សុផាន់ បាន​យកឈ្នះ​កីឡាករ​មក​ពី​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី