អាម៉ាប់​ទើប​បាន​ចៅ​ប្រុស​ម្នាក់​ទៀត​​

  • 2015-05-05 16:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​​ ​​តារា​សម្ដែង​ប្ដី​ប្រពន្ធ ​​​Timmy Hung ​និង​​​​ Janet Chow​​ ​​បាន​សម្រាល​កូន​ប្រុស​ទី​ពីរ​ម្នាក់​ទៀត​ហើយ​ដែល​មាន​ឈ្មោះ​ថា JT ​មាន​ទម្ងន់​៣,២គីឡួក្រាម។​​

 

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បន្ទាប់​ពី​សម្រាល​នៅ​ថ្ងៃ​ដ​ដែល​នោះ​ Timmy ដែល​ត្រូវ​ជា​ឪពុក​​​​បាន​បង្ហោះ​​​រូប​កូន​របស់​គេ​ដែល​ទើប​នឹង​កើត​នៅ​លើ​គេហទំព័រ ​Weibo និង​បាន​សរសេរ​ថា៖ "សួស្ដី​អ្នក​ទាំង​អស់​គ្នា​! ខ្ញុំ​គឺ ​JT។​ ខ្ញុំ​បាន​​​កើត​​​​នៅ​ថ្ងៃ​នេះ​ហើយ​។ អ្នក​ម៉ាក់​ពិត​ជា​អស់​កម្លាំង​ណាស់​ថ្ងៃ​នេះ ដូច្នេះ​គួរ​តែ​ឲ្យ​ពេល​គាត់​សម្រាក​​ខ្លះ​ ​​កុំ​រំខាន​គាត់​នៅ​ពេល​ឥឡូវ។​ ខ្ញុំ​​ពិត​ចង់​ឃើញ​​មុខ​​បង​ប្រុស​​ខ្ញុំ​ណាស់។ អរគុណ​សម្រាប់​ការ​ខ្វល់ខ្វាយ​របស់​អ្នក​ទាំង​អស់​គ្នា។​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា!”។

 

 

Timmy Hung  កូន​ប្រុស​របស់​អាម៉ាប់​ស្វាគមន៍​កូន​ប្រុស​ទី​ពីរ​

 

​គូ​​​ស្នេហ៍​ទាំង​ពីរ​ខាង​លើ បង្កើត​បាន​កូន​ទី​មួយ​នៅ​ឆ្នាំ​២០១៣​ ដែល​មាន​មុខ​មាត់​ដូច​លោក​តា​របស់​គេ​គឺ​តារា​សម្ដែង​ Sammo Hung ដែល​ប្រជាជន​កម្ពុជា​ស្គាល់​រហស្សនាម​ថា ​​​​​អាម៉ាប់​​​។ ចំណែក​ឯ​កូន​ទី​ពីរ​ក៏​មិន​ខុស​គ្នា​ដែល​គេ​មាន​លក្ខណៈ​​ដូច​​ទៅ​នឹង​ជីតា​​របស់​គេ​ដដែល​។​

 

Sammo Hung ​បាន​​សម្ដែង​ក្តី​រីករាយ​ថា៖ ​"គេ​ដូច​ខ្ញុំ​ណាស់។ ​ចៅ​ខ្ញុំ​មាន​ទម្ងន់ ​៧ ​ផោន​ និង​ ១១​ អោន (ប្រហែល​ ៣,២ ​គីឡូក្រាម)"។

 

Timmy Hung និងJanet Chow ​​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី២១ ​ខែ​មិនា​ ឆ្នាំ​២០១២​ បន្ទាប់ពី​ពួក​​បាន​​​ទាក់ទង​គ្នា​​​​​​អស់​រយៈពេល​បួន​ឆ្នាំ​៕

 

  ​   អាម៉ាប់​ពេល​ឈ្នះ​ពាន​ពី​កម្មវិធី​​ពានរង្វាន់​ភាពយន្ត​អាស៊ី

 

អាន៖ ប៉ូលិស​​ចាប់​​​អ្នក​គ្រប់គ្រង​​ក្រុម​ ​EXO​ ​ពី​​បទ​វាយ​​ក្បាល​​អ្នក​​គាំទ្រ​​​ឱ្យ​​​របួស​​ដេក​ពេទ្យ​

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​​ asianpopnews,​ yahoo