Pacquiao វះ​កាត់​របួស​សាច់​ដុំ​ស្មា​បាន​ជោគជ័យ​ហើយ

  • 2015-05-07 20:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​ Manny Pacquiao ​បាន​វះកាត់​របួស​សាច់​ដុំ​ស្មា​ប្រកប​ដោយ​ជោគជ័យ​​ ហើយ​រយៈ​ពេល​ដែល​ត្រូវ​សម្រាក​ព្យាបាល​ឱ្យ​សះស្បើយ​ដូច​ដើម​វិញ​គឺ​ចន្លោះ​ពី​៤​ទៅ​៦​ខែ​។ នេះ​បើ​តាម​សម្ដី​របស់​លោក​គ្រូ​ពេទ្យ Neal ElAttrache ​អ្នក​វះកាត់​ឱ្យ Pacman ​ផ្ទាល់។

 

 

លោក​គ្រូ​ពេទ្យ  Neal ElAttrache ​បាន​និយាយ​ថា​  Pacquiao ​បាន​ចូល​បន្ទប់​វះកាត់​កាល​ពី​ម្សិលមិញ​នេះ ហើយ​លទ្ធផល​ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ការ​វះកាត់​នោះ​ប្រកប​ដោយ​ជោគជ័យ តែ​ត្រូវ​ឱ្យ​អ្នក​ជំងឺ​សម្រាក​មិន​ឱ្យ​ប្រើ​ដៃ​ខាង​ស្ដាំ​ចន្លោះ​ពី​៤​ទៅ​៦​ខែ។

 

ចំពោះ​សំនួរ​ដែល​សួរ​រឿង​កីឡាករ​រូប​នេះ​អាច​ប្រើ​ដៃ​របស់​គេ​ដូច​ដើម​វិញ​ឬ​អត់? លោក​គ្រូ​ពេទ្យ​ជំនាញ​ខាង​ឆ្អឹង​ខាង​លើ​បាន​ឆ្លើយ​ថា មិន​មាន​បញ្ហា​នោះ​ទេ។ រូប​គេ​អាច​ចូល​ហ្វឹកហាត់ ​និង​ឡើង​ប្រកួត​បាន​ជា​ធម្មតា ព្រោះ​របួស​នេះ​គ្រាន់​តែ​កៀប​សាច់​ដុំ​បន្តិច​តែ​ប៉ុណ្ណោះ។

 

 

មុន​ចូល​វះកាត់​នេះ​ដែរ អ្នក​ប្រដាល់​ហ្វីលីពីន​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ខ្លួន​​នឹង​ឡើង​សង្វៀន​សងសឹក​ជាមួយ Floyd ​ជា​ថ្មី​ទៀត បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​ស្មា​នេះ។ ចំណែក​ឯ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​អាមេរិក​វិញ​ក៏​ធ្លាប់​និយាយ​ដែរ​ហើយ​ថា​នឹង​បើក​ឱកាស​ឱ្យ Pacman ​មក​សងសឹក​វិញ​ផង​ដែរ។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្វី​ដែល​ប្រាកដ​គឺ​មិន​ទាន់​កើត​ឡើង​នោះ​ទេ ពោល​គឺ​ត្រូវ​រង់​ចាំ​រហូត​ដល់​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ជា​សះស្បើយ​ពី​របួស​សិន ទើប​អាច​​​សម្រេច​ជា​ឯកច្ឆន្ទ​បាន៕

 

ចុចអាន៖Floyd ដៀមដាម​ Pacquiao ​ថា​អ្នក​ចាញ់​ចេះ​តែ​មាន​លេស

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ latimes