សហគ្រាស​ធំៗ​អស់​កង្វល់​លើប្រព័ន្ធ​គ្រប់​គ្រង System Integration

  • 2015-05-07 21:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​ First Cambodia បាន​សហការ​គ្នា​ជា​មួយ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ Fiorano ដើម្បី​ផ្ដល់​នូវ​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​ក្នុង​ការ​ដោះស្រាយ​ និង សម្រួល​ដល់​ការ​គ្រប់​គ្រង​ប្រព័ន្ធ ដើម្បី​ទទួល​បាន​សុវត្ថិភាព​ខ្ពស់។

 

 

លោក តាំង បូរ៉ាត់​ COO នៃ​ក្រុម​ហ៊ុន First Cambodia បាន​ឲ្យ​ដឹង​ថា ហេតុ​ដែល​ First Cambodia ជ្រើស​រើស​ Fiorano ជា​ដៃ​គូ​ដោយ​សារ​តែ​គោល​បំណង​ផ្ដល់​បច្ចេកវិទ្យា​ទំនើប​ដល់ សហគ្រាស​នានា នៃ​ Centralized Platform ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​ ប្រើ​ពេល​វេលា​ខ្លី​ក្នុង​ការ​ Design ភ្ជាប់​ពី​ប្រព័ន្ធ​មួយ​ទៅ​ប្រព័ន្ធ​ ផ្សេង​ៗ​ទៀត។ លើស​ពី​នេះ​ការ​រៀប​ចំ​ទៅ​លើ​សហគ្រាស​មួយ​ៗ​គឺ ​ចំណាយ​តិច​លើ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ឲ្យ​មាន​អាយុ​កាល​យូរ​ និង ធ្វើ​ឲ្យ​គ្រប់ Application និង Service  របស់ Real-Time System integration ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ​និង​មាន​ប្រសិទ្ធ​ជាង​មុន។

 

នាយក​ប្រតិបត្តិ​រូប​នេះ​បន្ត​ថា ដូច​នេះ Fiorano ផ្ដល់​ជូន​កម្ម​វិធី​ជា​ Software បែប Architectural-level innovations ដែល​សម្រាប់​ការ​ពារ​ប្រព័ន្ធ និង ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរ​ ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​តម្រូវ​ការ​របស់​សហគ្រាស​ធំ​ៗ​ទាំង​នោះ​ផង​ដែរ។ បន្ទាប់​ពី Fiorano ផ្ដល់​សេវា​ទាំង​នេះ​ first Cambodia ក៏​បាន​ក៏​បន្ត​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​កម្ពុជា​ដោយ​ធ្វើ​ការ​ជា​ដៃ​គូ​ដែល​មាន​ភាព​ជំនាញ ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​ លើ​ការ​គ្រប់​គ្រង​គម្រោង​ផ្សេង​ៗ ទៅ​តាម​វេលា​កំណត់​ និង ទទួល​គុណភាព​ខ្ពស់​ដែល​ឋិត​ក្នុង​ថវិកា​កំណត់។

 

Fiorano គឺ​ជា​ក្រុម​ហ៊ុន​សាជីវកម្ម ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ Silicon Valley សហរដ្ឋអាមេរិក​ ហើយ​ក៏​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ផ្សេង​ៗ​លើ​ប្រព័ន្ធ​ Enterprise integration middleware , High Performance messaging និង Peer-to-Peer Distributed System។

 

ចុច​អាន៖ First Cambodia​ និង AVAYA បង្ហាញ​​ពី​ប្រព័ន្ធ​​ថ្មី​សម្រាប់​​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម

 

អត្ថបទ៖ ដារ៉ាឆានី​​​