ចម្រៀង​ស្នេហា​មួយ​បទ​នេះ ស្ដាប់​ហើយ​អាច​ស្បើយ​អារម្មណ៍

  • 2015-05-10 23:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Where is true love” ឬ "ឯណា​ស្នេហ៍​ពិត" គឺ​ជា​បទ​ចម្រៀង ដែល​មាន​ទាំង​អត្ថន័យ និង​មនោសញ្ចេតនា រៀប​ពី​ស្នេហា​បុរស​ថៃ​​​នៅ​លើ​ទឹក​ដី​ហុងកុង ក្រោយ​ខូច​ចិត្ត​តាម​ស្រលាញ់​នារី​ម្នាក់​មិន​សម​បំណង។

 

 

បុរស​ជនជាតិ​ថៃ ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ជួល បន្ទាប់​ពី​ចោរ​ឆក់​កាបូប​បាត់ គ្មាន​ប្រាក់​បង់​ថ្លៃ​ឈ្នួល។ សំណាង​ល្អ មាន​នារី​ថៃ​កាត់​ចិន​ម្នាក់​បាន​ជួយ ដោយ​សារ​នាង​ចង់​ចេះ​ភាសា​ថៃ ធ្វើ​ជា​មគ្គទេសក៍​ឲ្យ​ភ្ញៀវ​ទេសចរណ៍។

 

ភាព​ស្និទ្ធស្នាល​គ្នា​យូរ បាន​ធ្វើ​ឲ្យ​នារី​កូន​កាត់​ស្រលាញ់​បុរស​ថៃ ប៉ុន្តែ​រូបគេ​មាន​មនុស្ស​ស្រី​ដែល​ខ្លួន​តាម​ស្រលាញ់​ក្នុង​ចិត្ត​មុន។ ខំ​តាម​រក​នារី​ម្នាក់​នោះ​​រហូត​បាន​ជួប​មុខ ផ្ដល់​ចិញ្ចៀន​ឲ្យ​នាង បែរ​ជា​ត្រូវ​នាង​បដិសេធ ព្រោះ​មាន​សង្សារ​រួច​ទៅ​ហើយ។

 

ដល់​ពេល​ត្រូវ​ចេញ​ទៅ​ថៃ​វិញ នារី​កូន​កាត់​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង បែក​មនុស្ស​ដែល​ខ្លួន​ដាក់​ចិត្ត​ស្រលាញ់។ មិន​នឹក​ស្មាន​ថា បុរស​ថៃ​នោះ​ប្ដូរ​ចិត្ត​លែង​ចាក​ចេញ ធ្វើ​ឲ្យ​នាង​រំភើប​ចិត្ត ជួប​ស្នេហ៍​ពិត...។

 

សូម​ទស្សនា​វីដេអូ​ចម្រៀង៖

 

 

ចុចអាន៖ បទ​ចម្រៀង​មនោសញ្ចេតនា​ចាក់​ដោត​ជ្រៅ​អាណិត​តួ​ស្រី

 

ដោយ៖ គង់ វិសាល ប្រភព៖ Youtube(MonoGlobalTV)

អត្ថបទពេញនិយម