​​​ដឹង​នរណា​ខ្លះ​ធ្លាប់​សម្ដែង​ជា​តួ​​ James Bond ​​ឬ​អត់?

  • 2015-05-23 13:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​James Bond​​ ជា​​​ចារបុរស​មួយ​រូប​ដ៏​មាន​ជំនាញ​ចម្រុះ​ និង​ស្រី​ស្អាត​រោម​ជុំ​ជិត​​នៅ​ក្នុង​រឿង​បែប​ស៊ើបអង្កេត​​បាញ់​ប្រហារ​យ៉ាង​សាហាវ​ដែល​មាន​ទស្សនិកជន​ជា​ច្រើន​​​ស្គាល់​ថា​​ ភ្នាក់ងារ​​ ​007។​​  ​​​​​រឿង​​​ដ៏​ពេញ​និយម​នេះ​ត្រូវ​បាន​យក​មក​ថត​ជា​ច្រើន​វគ្គ​ដោយ​​​​មាន​តួ​សម្ដែង​ជា​តួ ​​​​​​James Bond ​​​​​ជា​តារា​ល្បី​ជា​ច្រើន​រូប។ ចុះ​ដឹង​ថា​អ្នក​​ទាំង​នោះ​​ជា​នរណា​ខ្លះ​ទេ?

 

ខាងក្រោម​​ Sabay ​នឹង​បង្ហាញ​ឈ្មោះ​​ចំណងជើង​រឿង​ ​និង​​​​ឆ្នាំ​ដែល​ពួកគេ​សម្ដែង។

 

១ ​​លោក Sean Connery

 

 

ជា​ជន​ជាតិ​ស្កុតឡែន​និង​ជា​តួ​ដំបូង​គេ​បង្អស់​​​ដែល​បាន​សម្ដែង​ជា​តួ ​James Bond។ ​​គាត់​បាន​លេច​មុខ​ក្នុង​រឿង​​នេះ​រហូត​ដល់​ប្រាំមួយ​វគ្គ​ដូចជា៖​ DR. NO (១៩៦២), ​From Russia with Love ​(១៩៦៣),​ Goldfinger ​​(១៩៦៤),​ Thunderball ​​(១៩៦៥),​You Olny Live Twice ​​(១៩៦៧)​​ និង​​​Diamonds Are Forever ​​​(១៩៧១)។

 

២ ​​លោក George Lazenby

 

 

គាត់​មាន​សញ្ជាតិ​​អូស្ត្រាលី​បាន​ចូលរួម​សម្ដែង​បាន​តែ​មួយ​វគ្គ​គត់​គឺ On Her Majesty's Secret Service (១៩៦៩)។

 

៣ ​លោក Roger Moore

 

 

ជា​តារា​សម្ដែង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ​និង​​​ ​​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​តួ​ ​​​James Bond​​ ដទៃ​ទៀត​​​​ដែល​បាន​ថត​រឿង​នេះ​ច្រើន​ជាងគេ​ពោល​គឺ​ប្រាំពីរ​វគ្គ​ដូច​ជា ​​Live and Let Die (១៩៧៣), ​​The Man with the Golden Gun (១៩៧៤),​​ ​​The Spy Who Loved Me (១៩៧៧), ​​Moonraker (១៩៧៩), ​​​For Your Eyes Only (១៩៨១), ​​Octopussy(១៩៨៣) ​​និង​​ ​​A View to a Kill ​(១៩៨៥)។

 

៤ ​លោក Timothy Dalton

 

 

មាន​វ័យ​៧១​ឆ្នាំ​ដើម​កំណើត​អង់គ្លេស​បាន​បង្ហាញ​ខ្លួន​ក្នុង​រឿង​នេះ​បាន​ពីរ​វគ្គ​គឺ​The Living Daylights (១៩៨៧) ​​​និង​​  ​​​​Licence to Kill (១៩៨៩)។

 

៥​ ​​​លោក Pierce Brosnan

 

 

ជា​តារា​សម្ដែង​ដែល​របស់​សាធារណរដ្ឋ​អៀរឡង់​មាន​វត្តមាន​ជា​តួ ​​James Bond​​ បាន​ចំនួន​បួន​រឿង​រួម​មាន​​រឿង​ ​​Goldeneye​ (១៩៩៥), ​​​​​Tomorrow Never Dies ​​(១៩៩៧), ​The World is Not Enough​​ (១៩៩៩)​ និង​ Die Another Day (២០០២)។

 

៦​​ Daniel Craig

 

 

ប្រហែល​ជា​ទស្សនិកជន​បាន​ស្គាល់​គាត់​ច្រើន​ដោយ​សារ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​នេះ​ជា​តួ​ចុង​ក្រោយ​គេ​បង្អស់​​​ដែល​ក្នុង​រឿង​007។​ គាត់​បាន​ចូល​រួម​សម្ដែង​បាន​បួន​វគ្គ​​ដូច​លោក​​ Pierce Brosnan​ ​​ដែរ​រួម​មាន​​ ​​Casino Royale (២០០៦), ​​A Quantum of Solace (២០០៨)​, Skyfall (២០១២)​ ​​​និង​​ Spectre ​​​(២០១៥) ​ដែល​គ្រោង​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​ក្នុង​ខែ​វិច្ឆិកា ​​២០១៥​នេះ​។

 

ក្នុង​ចំណោម​តួ​សម្ដែង​ទាំង​ ​៦ ​រូប​នេះ​ តើ​អ្នក​ចូលចិត្ត​តួ​អង្គ​ណា​ជាង​គេ?

 

អាន៖ តារា​ល្បី​៦​រូប ដែល​មាន​ស្នាដៃ​មនុស្សធម៌​ធំធេង សម្រាប់​ពិភពលោក

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ wiki, ​007