Beyonce , Jennifer និង Kardashian ​ក្លាយ​ជា​អ្នក​ម្ដាយ​សិចស៊ី​បំផុត​លើ​បណ្ដាញ​សង្គម

  • 2015-05-23 16:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

New York Post ​បាន​សរសេរ​អត្ថបទ​មួយ​អំពី​អ្នក​ម្ដាយ​ដ៏​សិចស៊ី​បំផុត​នា​ឆ្នាំ​២០១៥​នេះ​ដែល​ធ្វើ​ការ​បោះ​ឆ្នោត​តាម​បណ្ដាញ​សង្គម Instagram  ហើយ​ចំណាត់​ថ្នាក់​នេះ​ដែរ​បាន​ទៅ​លើ​តារា​ចម្រៀង​ Beyonce , Jennifer Lopez និង​តារា​បង្ហាញ​ម៉ូដ Kim Kardashian ។

 

 

 

Beyonce ​ជា​អ្នក​ជាប់​លេខ​មួយ​ក្នុង​បញ្ជី​នេះ ដោយ​រូប​មួយ​សន្លឹក​របស់​អ្នក​ស្រី​ទទួល​បាន​ការ​ចុច Like ​រហូត​ដល់​ទៅ ១,៤​លាន​នាក់​ឯ​ណោះ ចំណែក​ឯ​លេខ​២​បាន​ទៅ​លើ​តារា​ចម្រៀង​វ័យ​៤៥​ឆ្នាំ Jennifer Lopez ដែល​ទទួល​បាន​អ្នក​ចុច Like ​សរុប ៦៨៦ ០០០ នាក់។ ចំពោះ​អ្នក​ចុង​ក្រោយ​វិញ  Kim Kardashian ​រូប​មួយ​សន្លឹក​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចំហរ​មាត់​នោះ​ទទួល​បាន​អ្នក​ចុច Like ​១០៤០០​នាក់។ សូម​បញ្ជាក់​ថា​ទិន្នន័យ​នេះ​ដែរ គឺ​ពិត​តែ​ពេល​ចុះ​ផ្សាយ​នេះ​ប៉ុណ្ណោះ ។

 

 

 

ចុចអានធ្លាយ​រូប​មិន​ទាន់​កែ​របស់​ Beyonce​​ ​​ផ្សព្វផ្សាយ​គ្រឿង​​សម្អាង​ឲ្យ​ Fan​​ស្រឡាំងកាំង

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ etonline

អត្ថបទពេញនិយម