រឿង​មហាសេដ្ឋី​ចិន​ដែល​ចំណាយ​ជិត​៨លាន​ដុល្លារ​ជួល​តារា​សិច​​ធ្វើ​​ជំនួយ​ការ​ផ្ដាច់​មុខ ​គឺ​មិន​ពិត​នោះ​ទេ

  • 2015-05-23 17:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​នេះ មាន​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា មហាសេដ្ឋី​ចិន​លាក់​មុខ​ម្នាក់ បាន​ចំណាយ​ប្រាក់ ៥លាន​ផោន ស្មើ​នឹង ៧,៨លាន​​ដុល្លារ​អាមេរិក ដើម្បី​ជួល​តារា​សិច​ជប៉ុន​ម្នាក់​មក​ធ្វើ​ជា​ជំនួយ​ការ​របស់​ខ្លួន​រយៈ​ពេល​១៥​ឆ្នាំ តែ​ពេល​នេះ​ខាង​តារា​សិច​ស្រី​ម្នាក់​នោះ​បាន​ចេញ​មក​បដិសេធ​ថា​រឿង​មួយ​នោះ​គឺ​មិន​ពិត​នោះ​ទេ។

 

 

 

Rola Misaki ​បាន​ប្រាប់​រឿង​ពិត​ទៅ​ Weibo ​កាល​ពី​ម្សិលមិញ​នេះ​ថា ​ព័ត៌មាន​ដែល​ថា​មាន​មហាសេធ្ធី​ចិន​ជួល​រូប​នាង​មក​ធ្វើ​ជំនួយ​ការ​នោះ​គឺ​មិន​ពិត​នោះ​ទេ។ "ដំណឹង​ដែល​ថា​មាន​សេដ្ឋី​ជួល​ខ្ញុំ​ធ្វើ​ជំនួយ​ការ​១៥​ឆ្នាំ​នោះ​គឺ​មិន​ពិត​នោះ​ទេ។ វា​ជា​រឿង​ប្រឌិត​សុទ្ធសាធ ដែល​ខាង​កាសែត​ចេះ​តែ​ចុះ​ផ្សាយ ដោយ​គ្រាន់​តែ​ខ្ញុំ​បាន​ឈរ​និយាយ​ជាមួយ​គាត់​បន្តិច​សោះ”។ តារា​សម្ដែង​រឿង​ក្ដៅ​សាច់ Rola Misaki ដែល​ជា​កូន​កាត់​ជប៉ុន – រុស្ស៊ី ​បញ្ជាក់​បន្ថែម។

 

 

 

សូម​រំលឹក​ថា​ បុរស​លាក់​មុខ​ និង​នារី​ស្រស់​ស្អាត​ខាង​លើ​នេះ​ បាន​ជួប​គ្នា​ម្ដង​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ប៉េកាំង ហើយ​បន្ទាប់​ពី​បាន​ជួប​គ្នា​នោះ​មក ក៏​មាន​ព័ត៌មាន​លេច​ឮ​មក​ថា​មហាសេដ្ឋី​​មាន​រហស្សនាម​ថា “បង​ធំ” និង​ជា​បុគ្គល​មួយ​រូប​ដែល​​ចូល​ចិត្ត​ចំណាយ​ប្រាក់​ច្រើន​ក្នុង​វិស័យ​កម្សាន្ត​នេះ​ បាន​ជួល​តារា​សិច​ខាង​លើ​ធ្វើ​ជា​ជំនួយ​ការ​១៥​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​ជិត​៨​លាន​ដុល្លារ​អាមេរិក​តែ​ម្ដង។

 

កើត​នៅ​ឆ្នាំ​១៩៩២ Misaki ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​ តាម​រយៈ​ការ​បង្ហាញ​រូបភាព ​និង​វីដេអូ​សិចស៊ី​លើ​បណ្ដាញ Youtube ហើយ​ក៏​បាន​ចូល​សម្ដែង​នៅ​ផលិតកម្ម Prestige នៅ​ឆ្នាំ២០១២។ នាង​មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ចិន Weibo ដល់​ទៅ ៤,៨លាន​នាក់ ៕

 

 

 

ចុចអាន៖បុរស​ម្នាក់​ប្រកាស​លក់​ខ្លួន​ជិត​មួយ​លាន​ដុល្លារ

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ shanghaiist