Survivor ភាពយន្ត​ស៊ើបអង្កេត​បាន​មក​ដល់ហើយ

  • 2015-05-23 20:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត Survivor គឺជា​ប្រភេទ​រឿង​បែប​ស៊ើបអង្កេត​ដែល​មាន​ឈុត ឆាក​បាញ់​ប្រហារ​ស្រស់​ៗ​រវាង​បុគ្គលិក​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​អង់គ្លេស និង​បក្សពួក​ភេរវកម្ម។

 

 

 

​សាច់​រឿង​នេះ​​និយាយ​អំពី​បក្សពួក​ភេរវកម្ម​ម្នាក់​បាន​មក​ដល់​អង់គ្លេស​ដើម្បី​បន្ត​ដំណើរ​ទៅ​ធ្វើបាប​ប្រជាជន​អាមេរិក​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​តែ​ត្រូវ​ភ្នាក់ងារ​ស្រី​ដែល​មាន​ឯកទេស​ត្រួត​ពិនិត្យ​លិខិត​ឆ្លងដែន​ប្រទះ​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ទើប​បង្ក​ជា​បញ្ហា​ឡើង​ តែ​ដោយសារ​តែ​មាន​រនុក​ក្នុង​នៅ​កន្លែង​ធ្វើការ​ទើប​ធ្វើ​ឱ្យ​ជន​ល្មើស​ម្នាក់​នោះ​អាច​ទៅ​ដល់​ទឹក​ដី​អាមេរិក​បាន។ ​ទោះ​ជា​អាច​ទៅ​ដល់​ទឹក​ដី​អាមេរិក​ក៏​ពិត​មែន ប៉ុន្តែ​ភ្នាក់ងារ​ស្រី​ដែល​ពោរពេញ​ដោយ​បទ​ពិសោធ៍​ខាង​លើ​នេះ​មិន​ទុក​ឱ្យ​ជន​ភេវរកម្ម​ដែល​សម្ដែង​ដោយ​តួ  Pierce Brosnan ហៅ James Bond ​នោះ​ជោគជ័យ​ឡើយ ពោល​គឺ​តាម​រំខាន​រហូត​ដល់​ទី​បញ្ចប់។

 

 

ចង់​ដឹង​សាច់​រឿង​បន្ត​ល្អ​មើល​យ៉ាងណា​ ជាមួយ​ឈុត​ឆាក​បាញ់​ប្រហារ​យ៉ាង​រន្ធត់​នោះ កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ត Platinum សុរិយា ចាប់ពី​ថ្ងៃ ០១ មិថុនា នេះ​តទៅ។

 

 

 

ក្នុង​ការ​បើក​សម្ពោធ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ដែរ ក៏​មាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ​ផង​ដែរ ពី​សំណាក់​ប្រិយមិត្ត​អ្នក​គាំទ្រ​ Smart ​ក៏​ដូច​ជា​អ្នក​គាំទ្រ​រោងភាពយន្ត  Platinum ផ្ទាល់​ផង​ដែរ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី