ត្រឹម​តែ​ ៣០០ ​ដុល្លារ ​ក៏​អាច​នាំ​តារា​ ​ឡើង​សណ្ឋាគារ​បាន​ដែរ?

  • 2015-05-24 18:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ចេះ ​តែ​ទៅ​រួច​ហើយ ​អូន​ឯង​​ជួយ​មើល​សុទ្ធតែ​តារា​ល្បីៗ ប៉ុន្តែ​ លក់​ខ្លួន​ត្រឹម​ ៣០០​ ដុល្លារ ដូច​ជា​មិន​សក្ដិសម​នឹង​កេរ្តិ៍ឈ្មោះ​សោះ”។ នេះ​ជា​ការ​​លើក​ឡើង​​ពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បម្រើ​ការងារ​ក្នុង​សិល្បៈ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​​ប្រាប់​ Sabay។   រូប​ភាព​ នៃ​ការ​ទិញ​លក់​​តារាៗ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​ត្រូវ​បាន​ប្រភព​មិន​ បញ្ចេញ​ឈ្មោះ​ខាង​លើ​អះអាង​ថា​ គឺ​ធ្វើ​ឡើង​តាម​រយៈ​ម៉ែយ៉ែម​ដែល​មាន​ឥទ្ធិពល​ក្នុង​វិស័យ​នេះ។ កេរ្តិ៍ឈ្មោះ និង ​ថ្លៃ​ខ្លួន​​មាន​ភាព​ខុស​ស្រលះ​ពី​គ្នា​ ហើយ​ប្រការ​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​សិល្បៈ​ដទៃ​ទៀត រួម​នឹង​វិស័យ​សិល្បៈ​ខ្មែរ​ទាំង​មូល​ផង​ដែរ។   ប្រភពបន្ត​ថា​ ថ្លៃ​ខ្លួន​ ៣០០​ ដុល្លារ​សម្រាប់​ការ​ដេក​ជា​មួយ​តារា​ មិន​មែន​ម៉ែយ៉ែម​ចេះ​តែ​កំណត់​តម្លៃ​ទៅ​កាន់​ភ្ញៀវ​ទេ គឺ​ភាគ​ច្រើន​តារា​ខ្លួន​ឯង​​ផ្ទាល់​តែ​ម្ដង​ដែល​ដាក់​តម្លៃ​ទៅ​ឱ្យ​ម៉ែយ៉ែម ​ដើម្បី​​ជួយ​រក​ទីផ្សារ។ ទោះ​ជា​បែប​នេះ ​ប្រភព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ខាង​លើ​​មិន​ដឹង​ពី​មូលហេតុ​​ការ​ដោះ​ដូរ​ថ្លៃ ​ខ្លួន​តារា​ទាប​ដូច្នេះ​ឡើយ។

 

រូបតំណាង

 

ទាក់ទង​ទៅ​នឹង​​ព័ត៌មាន​ទិញ​-លក់​ខ្លួន ​​តារា​ ក្នុង​តម្លៃ​ខ្លួន​​នេះ លោក​ ទេព រិនដារ៉ូ ក៏​​ធ្លាប់​បាន​លើកឡើង​កាល​ពី​ពេល​កន្លង​មក​ថា លោក​ធ្លាប់​ឮ​ គេ​និយាយ​ថា តារា​មិន​សូវ​ល្បី​ គឺ​មាន​តម្លៃ​ពី ២០០-៣០០ ដុល្លារ ហើយ​ប្រសិន​បើ​តារា​ណា​ល្បី​ គឺ​មាន​តម្លៃ​ចន្លោះ​ពី ៣០០-៣០០០ ដុល្លារ​សហរដ្ឋអាមេរិក។ ប្រសិន​បើ​មាន​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា តារា​ល្បី​ៗ គឺ​គេ​អាច​ណាត់​ជួប​ជាមួយ​ភ្ញៀវ​ទៅ​គេង​នៅ​ឯ​ក្រៅ​ប្រទេស​ ក្រោម​លេស​ចូលរួម​កម្មវិធី​ផ្សេងៗ​ជាដើម។   ប៉ុន្តែ តារា​ស្រី​រៀម​ច្បង​ល្បី​ឈ្មោះ ​​អ្នក​ស្រី ឌី សាវ៉េត អះអាង​ថា​ អ្នក​ស្រី​មិន​បាន​ដឹង​ពី​ការ​ទិញ​លក់​ថ្លៃ​ខ្លួន​តារា​​តារា​​​ត្រឹម​ តែ​ទឹក​ប្រាក់ ​៣០០ ​ដុល្លារ​នោះ​ទេ។ តារា​សម្ដែង​ល្បី​ឈ្មោះ​ក្នុង​ទសវត្ស​ទី ៦០ ​រូប​នេះ​ សម្ដែង​អារម្មណ៍​ភ្ញាក់​ផ្អើល​ថា៖ “អី​មាន​ចឹង​មែន​ក្មួយ មីង​អត់​ដឹង​អ្វី​សោះ”។   បើ​ទោះ​ជា​ការ​ឆ្លើយ​តប​នឹង​ Sabay ថា​ មិន​ដឹង​រឿង​អ្វី​ទាំង​អស់​ជុំ​វិញ​ការ​ទិញ-លក់​តារា​ក្នុង​វិស័យ​សិល្បៈ ក៏ប៉ុន្តែ​​តារា​សម្ដែង​វ័យ ៧០ ​ឆ្នាំ​រូប​នេះ ​បាន​ចោទ​ជា​សំនួរ​មួយ​ខ្លី​ថា៖ “ហេតុ​អ្វី​ពួកគាត់​ក្មេងៗ​ខ្លះ​ទើប​ចូល​សិល្បៈ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ មាន​ ឡាន​ជិះ វិឡា​ស្នាក់​នៅ និង ​គ្រឿង​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ ខណៈ​កេរ្តិ៍ឈ្មោះ​មិន​ទាន់​នឹង​មាន​អ្នក​ស្គាល់​ផង”។   អ្នក ​ស្រី ឌី សាវ៉េត បន្ត​ថា ​ប្រសិន​បើ​ការ​ជួញ​ដូរ​ថ្លៃ​ខ្លួន​តារា​បាន​កំណត់​ច្បាស់ៗ ហើយ​រីក​សុះសាយ​កាន់​តែ​ខ្លាំង​នោះ​ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សិល្បៈ​​ទាំង​មូល​នា​ពេល​ខាង​មុខ ព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​មិន​ហ៊ាន​​ប្រឡូក​ចូល​សិល្បៈ​ដោយ​រអា​នឹង​ រឿង​ខាង​លើ។   ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ​អ្នក​ស្រី លឹម មុន្នី អនុប្រធាន​កម្មវិធី​ផ្នែក​ស្ត្រី​ និង កុមារ នៃ​សមាគម​អាដហុក ធ្លាប់​និយាយ​នឹង​ Sabay ថា​​ ការ​ជួញ​ដូរ​ភេទ​ក្នុង​សិល្បៈ​ខ្មែរ មិន​​មែន​ជា​រឿង​ថ្មី​ទេ គឺ​កើត​ឡើង​ជា​យូរ​មក​ហើយ។ មក​ទល់​នឹង​​ពេល​​បច្ចុប្បន្ន​ ការ​ទិញ-លក់​ខ្លួន​តារាៗ បាន​ល្បី​សុះសាយ​ពេញ​ផ្ទៃ​ប្រទេស។   ការ​កើន​ឡើង​ នៃ​​ការ​ជួញ​ដូរ​ភេទ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ដោយសារ​សម្ភារៈ​និយម​អូស​ទាញ ​ដូច​ជា លុយ ឡាន ផ្ទះ​វិឡា​ ជា​ដើម ហើយ​ការ​ជួញ​ដូរ​នេះ​ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រយៈ​ម៉ែយ៉ែម។   អនុប្រធាន​កម្មវិធី​ផ្នែក​ស្ត្រី និង​ កុមារ​នៃ​សមាគម អាដ​ហុក​រូប​នេះ​បន្ត​ថា សមត្ថកិច្ច​ពិបាក​នឹង​​វែក​មុខ​ចាប់​ខ្លួន​ម៉ែយ៉ែម​ដែល​ជា​អ្នក​ទិញ​លក់​ តារាៗ ព្រោះ​ម៉ែយ៉ែម​ទាំង​នោះ​មាន​ឥទ្ធិពល​ក្នុង​វិស័យ​សិល្បៈ ក៏​ដូច​ជា​មាន​​ខ្នង​ក្រាស់ៗ​នៅ​ចាំ​ជួយ​ការពារ​ពី​ក្រោយ។   នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ព័ត៌មាន​ជុំ​វិញ​ការ​ទិញ-លក់​ខ្លួន​តារាៗ​ ចាប់​ផ្ដើម​កម្រើក​ជា​ខ្លាំង​ បន្ទាប់​ពី​​ម្ចាស់​ហាង​កែ​សម្ផស្ស​ល្បី​ឈ្មោះ​ ចែមុំ ត្រូវ​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សញ្ចរកម្ម។ មួយ​វិញ​ទៀត​​តារា​ចម្រៀង​ អ្នក​​នាង អុំ រស្មី ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ផង​ដែរ ​រឿង​នាំ​ក្មេងៗ យក​ទៅ​ឱ្យ​តាតា​ឡើង​សណ្ឋាគារ៕

 

សូមចុចអាន៖ ​បូបូ និង Elvin មក​ផ្សព្វផ្សាយ​រឿង “សន្ដាន​ចិត្ត​អ្នក​មាន​បុណ្យ” នៅ​កម្ពុជា   អត្ថបទ៖ អ៊ីង សុឡា​​