លេច​ឮ​មក​​ថា Ronaldo ​រក​បាន​សង្សារ​ថ្មី​ហើយ

  • 2015-05-25 16:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​ត្រូវ​បាន​គេ​រាយការណ៍​​ថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​តារា​ម៉ូដែល​ និង​តារា​ភាពយន្ត​អ៊ីតាលី Alessia Tedeschi ។ នេះ​បើ​តាម dailymail បាន​ចុះ​ផ្សាយ។

 

 

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ស្រី​ស្រស់ រាង​តូច​ច្រឡឹង​ខាង​លើ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អ៊ីតាលី​​ទៅ​អេស្ប៉ាញ​ដើម្បី​មើល​ការ​ប្រកួត​រវាង​ក្រុម Real Madrid ​និង​ Juventus ​ក្នុង​ពាន​រង្វាន់ UEFA Champions League កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​។ បន្ទាប់​ពី​ប្រកួត​នោះ​ចប់ ក៏​មាន​គេ​ឃើញ​អ្នក​ទាំងពីរ​នេះ​ចំណាយ​ពេល​វេលា​ដើរ​លេង​ជាមួយ​គ្នា​​នៅ​ក្នុង​ទី​ក្រុង​ម៉ាឌ្រីត​ ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​បើក​ចំហ​តែ​ប៉ុណ្ណោះ។

 

ខាង​ក្រោម​នេះ​ជា​រូបភាព របស់​ស្រីស្រស់  Alessia Tedeschi ​ដែល​ត្រូវ​បាន​គេ​​ល្បី​ថា​​​ឆក់​យក​បេះ​ដូង​របស់​​ម្ចាស់​ស្បែក​ជើង​មាស​នៅ​ក្របខ័ណ្ឌ​កំពូល La Liga ​របស់​ប្រទេស​អេស្ប៉ាញ៖

 

 

 

 

 

 

ចុចអាន៖គ្រាន់​តែ​និយាយ​ដល់ Ronaldo ​អ្នក​យក​ព័ត៌មាន​ស្រី​ម្នាក់​ស្រាត​ខោ​អាវ​ខ្លួន​ឯង​អស់​រលីង

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទពេញនិយម