ទាយ​មើល៍​​តារា​ល្បី​ថៃ Film Rattapoom Tokongsup ពាក់​ស្បែកជើង​អី​ពេល​មក​កម្ពុជា?

  • 2015-05-25 17:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​សប្ដាហ៍​មុន​ក្នុង​ឱកាស​បើក​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ ២០១៥ ដែល​បាន​ធ្វើ​ឡើង​នៅ​រោងភាពយន្ត Major Cineplex by Cellcard ក្នុង​ផ្សារ​ទំនើប Aeon  មាន​ការ​ចូលរួម​ពី​សំណាក់​តារា​សម្ដែង​ថៃ​ល្បី​ឈ្មោះ​ គឺ​លោក  Film Rattapoom Tokongsup បាន​ញ៉ាំង​បរិយាកាស​ឲ្យ​កាន់​តែ​មាន​ភាព​អ៊ូអរ​ថែម​ទៀត។

 

 

អ្វី​ដែល​ធ្វើឲ្យ​ប្រិយមិត្ត​ក៏​ដូចជា​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ក្នុង​ការ​បង្ហាញ​វត្តមាន​សប្ដាហ៍​មុន​នោះ ​គឺ​ដោយសារ​តែ  Film ពាក់​ស្បែកជើង​ប៉ាត់តា​ រាងចំណាស់​ មួយ​គូ។ តួឯក​រឿង "ក្រុម​នារី​សាច់ដុំ" ពេល​បង្ហាញ​ខ្លួន​បាន​ស្លៀក​ខោអាវ​ខ្មៅ និង​ អាវ​ធំ​ពី​ក្រៅ​ពណ៌​ក្រហម​ស្រស់​រួម​ជាមួយ​នឹង​ការ​ប៉ាក់​អង្កាំ ​​ដែល​មើល​ទៅ​​ស័ក្ដិសម​នឹង​កំលោះ​សង្ហា​កម្ពស់ ១,៨៥ ម៉ែត្រ ​ឥត​ខ្ចោះ។

 

តែ​បើ​ក្រឡេក​ទៅ​ផ្នែក​ក្រោម​វិញ ឃើញ​ថា  Film បាន​ពាក់​ស្បែកជើង​​ម៉ាក Converse យ៉ាង​សាមញ្ញ​រាង​ចំណាស់​បន្ដិចទៅ​វិញ។ ចង់​ដឹង​តារា​ថៃ​ល្បី​ឈ្មោះ​ពាក់​ស្បែកជើង​យ៉ាង​ម៉េច​ទស្សនា​រូបភាព​ខាងក្រោម៖

 

 
 
 
 
 

 

អត្ថបទ៖ទ្រី រ៉ាវី