​បេក្ខភាព​​ ៨ រូប​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​រដូវ​កាល​​ពីរ​រក​ឃើញ​ហើយ

  • 2015-05-25 18:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បេក្ខភាព​ ៨ រូប​ដែល​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​ភេសជ្ជៈ​ខារ៉ាបាវ រដូវ​កាល​ទីពីរ​​ត្រូវ​បាន​​រក​ឃើញ​​​ហើយ​ ដែល​កម្ម​វិធី​នេះ​​រៀប​ចំឡើង​នៅ​សង្វៀន​ស្ទឹង​មានជ័យ​ដដែល​​ នៅ​ពេលការ​ប្រកួត​រដូវ​កាល​ទី​មួយ​បញ្ចប់។

 

 

​លោក នាង ស៊ីវុត្ថា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​ឲ្យ​ដឹង​ថា ​​កម្មវិធី​ដណ្ដើម​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​​រដូវ​កាល​ទី​ពីរ​​នេះ​មាន​ប្រាក់​រង្វាន់​​និង ​ខ្សែ​ក្រវាត់​​​ដូច​គ្នា ​ទៅ​នឹង​​រដូវ​កាល​ទី​មួយ​ដែរ។ ​​ទឹក​ប្រាក់​សរុប​មាន​ ១ ម៉ឺន​ដុល្លារ​អាមេរិក​​ហើយ​ជើង​​ឯក​ទទួល​បាន​ខ្សែ​ក្រវាត់​មួយ​ និង ប្រាក់​រង្វាន់​​ ៥ ពាន់​ដុល្លារ​អាមេរិក​ ជើង​ឯក​រង​​និង​លេខ ៣ ក៏​មិន​ខុស​អី​និង​រដូវ​កាល​ទីមួយ​ដែរ​​។

 

លោក​បាន​បន្ថែម​ថា​ កីឡាករ​កម្ពុជា​ ៤ រូប​នោះ​រួម​មាន ​ ប៉ឺត ខាំ ,ឡៅ ស៊ីណាត ​, វង្ស ណយ និង ពុធ ហុច ។ ចំណែក​កីឡាករ​ថៃ​ទាំង ​បួន​នាក់​រួម​មាន Watcharalek or . Kwanmueng ,Khong Phakao or. Yuthachai , Jongangfight Jong snanyem និង Plangchork or. Yuth chai ។

 

លោក​​បាន​លើក​ឡើង​ទៀត​ថា​ ចំពោះ​លក្ខណៈ ​មិន​ខុស​អី​នឹង​​ការ​ប្រកួត​រដូវ​កាល​ទី​មួយ​ទេ​គឺ កីឡាករ​កម្ពុជា​នៅ​ពូល A ​ជា​មួយ​កីឡាករ​កម្ពុជា​ហើយ​កីឡាករ​ថៃ​នៅ​ពូល​ B ជា​មួយ​គ្នា។ ​សម្រាប់​អ្នក​ដែល​បាន​ឡើង​មក​វគ្គ​បន្ទាប់​ឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​គឺ អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​តាម​ពូល​នី​មួយ​ៗ ចំនួន​២ នាក់​។

 

អ្នក​រៀបចំ​កម្មវិធី​រូប​នេះ​បាន​បញ្ជាក់​ថា កម្មវិធី​នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​មិត្តភាព​កម្ពុជា​ថៃ ​ដូច្នេះ​​នៅ​វគ្គ​បន្ទាប់​ត្រូវ​តែ​មាន​កីឡាករ​​កម្ពុជា ២ រូប​និង​កីឡាករ​ថៃ ២ រូប​។ ផ្ទុយ​ទៅ​វិញ​មិន​មែន​​ប្រើ​លក្ខណៈ​រើស​យក​តែ​​អ្នក​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ពូល​ណា​មួយ​នោះ​ទេ​ គឺ​គេ​រើស​យក​​អ្នក​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ពូល​កីឡាករ​កម្ពុជា ២​ រូប​និង​អ្នក​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ពូល​កីឡាករ​ថៃ ២ រូប។

 

សម្រាប់​ការ​ប្រកួត​រដូវ​កាល​ទី​ ១ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ប្រកួត​នា​​ថ្ងៃ​ទី ៣១ ឧសភា​ ឆ្នាំ ២០១៥ ខាង​មុខ​នេះ​​គឺ ជា​ការ​ជួប​គ្នា​រវាងកីឡាករ​លេខ​មួយ​ក្នុង​ពូល A ​ កែវ រំចង់ ​និង​អ្នក​​លេខ​ពីរ​ក្នុង​ពូល​ B កីឡាករ​​​ថៃ​ Tilek Pithak ។ ចំណែក​មួយ​គូរ​ទៀត​​​អ្នក​លេខ​ពីរ​ក្នុង​ពូល​ A ឡុង សុភី ជួប​​កីឡាករលេខ​មួយ​ក្នុង​ពូល​ B ​​​​ដែល​មាន​កម្ពស់​ខ្ពស់​របស់​ថៃ Rareung Lukchampacha៕

 

កីឡាករ​ ឡៅ ស៊ីណាត

កីឡាករ​ ប៉ឺត ខាំ

កីឡាករ​ ពុធ ហុច ក្រហម​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​​​​​