ភាព​ខុស​គ្នា ​ថ្ងៃ​បញ្ចប់​អាជីព​នៅ EPL របស់ Gerrard, Lampard និង Drogba យប់​មិញ

  • 2015-05-25 18:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ចាស់ និង​ជា​វីរបុរស​នៅ​ក្របខ័ណ្ឌ Premier League ៣​រូប​មាន Frank Lampard, Steven Gerrard និង​ Didier Drogba ​បាន​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​លីក​កំពូល​អង់គ្លេស​ហើយ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ព្រម​គ្នា​ កាល​ពី​យប់​មិញ។

 

 

 

  • Lampard៖ បង្ហាញ​ខ្លួន ​៦០៩​ប្រកួត ស៊ុត​បាន ១៧៧​គ្រាប់
  • Gerrard៖ បង្ហាញ​ខ្លួន ​៥០៤​ប្រកួត ស៊ុត​បាន ១២០​គ្រាប់
  • Drogba៖ បង្ហាញ​ខ្លួន ​២៥៤​ប្រកួត ស៊ុត​បាន ១០៤​គ្រាប់

 

ប៉ុន្តែ​ក្នុង​ការ​ប្រកួត ដែល​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​ជុំ​វិញ​ពិភពលោក មាន​ការ​ក្ដុកក្ដួល​ខ្លាំង ​កាល​ពី​យប់​មិញ ឃើញ​ថា​កីឡាករ​ឆ្នើម​ទាំង​៣​រូប​នេះ មាន​រឿង​រ៉ាវ​ខុស​គ្នាៗ​រៀងៗ​ខ្លួន នា​​ថ្ងៃ​ចុង​ក្រោយ នៅ​​ក្របខ័ណ្ឌ Premier League។ ​តើ​ខុស​គ្នា​ដូច​ម្ដេច​ខ្លះ? ​សូម​ទស្សនា​ខាង​ក្រោម៖

 

១. Frank Lampard

 

 

ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម Manchester City ​និង​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​នៅ​នាទី​៣១ ប៉ុន្តែ​ត្រូវ​ដូរ​ចេញ​នៅ​នាទី​៧៧។ ចប់​ការ​ប្រកួត Man City ឈ្នះ Southampton  ២-០។ Lampard នឹង​ត្រូវ​ទៅ​ចូល​រួម​ជាមួយ​ក្លិប New York City FC ​របស់​អាមេរិក​​ នា​រដូវ​កាល​ថ្មី។

 

២. Didier Drogba

 

 

ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម Chelsea ​ប៉ុន្តែ​ត្រូវ​ដូរ​ចេញ​នាទី៣០ ​និង​ត្រូវ​បាន​មិត្ត​រួម​ក្រុម​លើក​សែង​យ៉ាង​រីករាយ។ ចប់​ការ​ប្រកួត​តោ​ខៀវ ឈ្នះ Sunderland ៣-១ និង​លើក​ពាន​លីក​កំពូល​របស់​អង់គ្លេស Premier League។ Drogba ​បាន​ប្រកាស​ហើយ​ថា នឹង​ចាក​ចេញ​ពី Chelsea ប៉ុន្តែ​មិន​ទាន់​ចូល​និវត្តន៍​ទេ ពោល​គឺ​អាច​នឹង​លេង​១​រដូវ​កាល​ទៀត តែ​ក្រុម​ណា​មួយ​នោះ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

 

៣. Steven Gerrard

 

 

ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម​ Liverpool ​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់។ ប៉ុន្តែ​ចប់​ការ​ប្រកួត​ហង្ស​ក្រហម​ ចាញ់​​យ៉ាង​អាម៉ាស់​មិន​ធ្លាប់​មាន​រយៈពេល​៥២​ឆ្នាំ ពោល​គឺ​ចាញ់​ Stoke ៦-១។ Gerrard នឹង​ត្រូវ​ទៅ​ចូល​រួម​ជាមួយ​ក្លិប LA Galaxy របស់​អាមេរិក នា​រដូវ​កាល​ថ្មី៕

 

​ចុះ​ប្រិយ​មិត្ត​យល់​​ថា វីរបុរស​ជើង​ចាស់​៣​រូប​​ខាង​លើ​នេះ មួយ​ណា​ល្អ​ជាង?

 

-ចុចអាន៖ តោ​ខៀវ​​បន្ត​ជ័យជម្នះ​ក្នុង​ដី មុន​​លើក​ពាន Premier League យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

អត្ថបទថ្មី