Sir Alex៖ Chelsea ​នៅ​​​តែ​ជា​ក្រុម​ជោគជ័យ​បំផុត​ ២​ទៅ​​​៣​ឆ្នាំ​ទៀត

  • 2015-05-28 16:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នកចាត់ការ​ឆ្នើម​ក្រុម​ Manchester United បាន​​លើក​ឡើង​ថា Chelsea នៅ​តែ​ជា​ក្រុម​ជោគជ័យ​បំផុត​មួយ ២​ទៅ​៣​ឆ្នាំ​ខាង​មុខ​ទៀត និង​សរសើរ​ដល់​អ្នកចាត់ការ​ក្រុម​តោ​ខៀវ លោក​ Jose Mourinho ​គឺជា​អ្នក​ឈ្នះ។

 

 

 

Mourinho បាន​ឈ្នះ​ពាន​រង្វាន់​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​រដូវកាល Barclays Manager of the Season ​ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ មិន​បាន​ទៅ​ទទួល​រង្វាន់​របស់​ខ្លួន​ផ្ទាល់​ទេ ព្រោះ​ត្រូវ​ចូល​រួម​ពិធី​ប្រកាស​ពាន​រង្វាន់ Chelsea's Player of the Year ​ក្នុង​ពេល​តែ​មួយ កាល​ពី​យប់​ថ្ងៃ​អង្គារ។

 

​ទោះបីជា​ អតីត​អ្នកចាត់ការ​ក្រុម Real Madrid អវត្តមាន ក៏​លោក​ Ferguson នៅ​តែ​សរសើរ​ដល់​ Mourinho ​ថា​​គឺជា​អ្នក​ឈ្នះ និង​និយាយ​ពី​សមិទ្ធផល​របស់​ក្រុម​ Chelsea នៅ​រដូវ​កាល​នេះ ក្នុង​​ឱកាស​ដែល​លោក​ឡើង​ធ្វើ​បទ​បង្ហាញ។

 

 

Sir Alex បាន​និយាយ​ថា៖ "គាត់​ (Mourinho) បុរស​ដ៏​ជោគជ័យ​ម្នាក់ និង​ជា​អ្នក​ឈ្នះ។ គាត់​ស័ក្ដិសម​ទទួល​បាន​ពាន​រង្វាន់​នេះ។ ខ្ញុំ​គិត​ថា គាត់​មាន​ក្រុម​ដ៏​ល្អ​បំផុត។ Jose គាត់​យល់​ពី​ក្រុម​ច្បាស់ ដូច្នេះ​ភាព​ជោគជ័យ​នៅ​តែ​មាន ​២​ទៅ​៣​​​ឆ្នាំ​ទៀត សម្រាប់​ Chelsea”។

 

Mourinho បាន​ត្រឡប់​​ទៅ​​ដឹក​នាំ​ Chelsea ជា​លើក​ទី​២ កាល​ពី​ដើម​រដូវ​កាល និង​ជួយ​ឲ្យ​តោ​ខៀវ​ ឈ្នះ​ពាន​បាន​២​រដូវ​កាល​នេះ ពោល​គឺ​លើក​ពាន League Cup និង​​លើក​ពាន​ លីក​កំពូល​លើក​ទី​៥ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប៕

 

​ចុះ​ប្រិយ​មិត្ត​​យល់​ស្រប ​តាម​ការ​លើក​ឡើង​របស់ Sir Alex ​ខាង​លើ​នេះ​ដែរ ឬ​ទេ?

 

-ចុចអាន៖ Mourinho និង Terry សន្យា​ឈ្នះ​ពាន​​​ទៀត ពេល Chelsea ​ដង្ហែ​​ពាន​ម្សិល​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail