វៀតណាម​ចេញ​​ទូរសព្ទ​​​​ដំបូង​​របស់​ខ្លួន​ប្រជែង​ iPhone និង Samsung

  • 2015-05-28 17:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​​បច្ចេកវិទ្យា​​ដ៏​ធំ​មួយ​របស់​ប្រទេស​វៀតណាម​​ឈ្មោះ​ថា​ Bkav  ​បាន​​​ចេញ​​ទូរសព្ទ​ Smartphone ទំនើប​បំផុត​របស់​ខ្លួន​​ និង​ដំបូង​​បង្អស់​​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​មួយ​​កាល​​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​។

 

​ ​នា​យក​ប្រតិបត្តិ​របស់​ Bkav ​លោក ​Nguyen Tu Quang ​បាន​ធ្វើ​បទ​បង្ហាញ​​ពី​ Smartphone ដំបូង​របស់​ខ្លួន​​ ដែល​មាន​ឈ្មោះ​ថា Bphone​ ដោយ​​​ប្រៀប​ធៀប​ជា​មួយ​នឹង​ Smartphone កំពូល​របស់​ Apple (iPhone 6) និង​ Smarphone កំពូល​ផ្សេងៗ​ទៀត​ដែរ។ ​ ​​Bphone បំពាក់​ដោយ​​អេក្រង់​ទំហំ​​ ៥​ អ៊ីញ​ Full HD ​ប្រភេទ ​​Corning Gorilla Glass ដូច​ទៅ​នឹង​អេក្រង់​ដែល​​ក្រុមហ៊ុន​​ Samsung និង​ Apple ​​​​កំពុង​ប្រើ​ដែរ។ ជា​មួយ​តួ​​ខ្លួន​ស្រោប​ដោយ​អាលុយមីញ៉ូម​ Bphone ​បំពាក់​ដោយ​​ 3GB RAM របស់​ក្រុមហ៊ុន Toshiba និង​ Qualcomm CPU Snapdragon 801 quad-core ល្បឿន ​2.5GHz។

 

លោក​ Quang ​បាន​និយាយ​ថា​ Bkav​ ​ជា​ក្រុមហ៊ុន​ដំបូង​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ធ្វើ​កិច្ចសន្យា​ជា​មួយ​ក្រុមហ៊ុន​ Qualcomm ដើម្បី​ផ្គត់ផ្គង់​ CPU ជំនាន់​ក្រោយ​បំផុត។ Bphone មាន​ថាមពល​ថ្ម​​ 3000mAh ​​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ Quick Charge 2.0 ​អាច​​សាក​បាន​លឿន​បំផុត។ ​​កាមេរ៉ា​​មុខ​មាន​​ទំហំ 5MP និង​កាមេរ៉ាក្រោយ​​ 13MP ​ជា​មួយ UbiFocus ​​អាច​ចាប់​យក​រូបភាព​ដែល​មាន​ចលនា​លឿន​ដូច​ទៅ​នឹង​ Samsung Galaxy S6 ដែរ។

 

Bkav ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​គឺ​​ BOS សម្រាប់ Bphone ដោយ​​ផ្អែក​ទៅ​លើ​​ Android Lollipop។ បន្ថែម​ទៅ​ទៀត​នោះ​ Bphone ​បាន​ភ្ជាប់​កម្មវិធី​កម្ចាត់​មេរោគ​ស្រាប់​របស់​ក្រុមហ៊ុន​ផ្ទាល់ ​ដែល​ធ្វើ​ឲ្យ​ Smartphone នេះ​មាន​ដំណើរ​ការ​លឿន​បំផុត ហើយ​ក៏​មាន​កន្លែង​ផ្ទុក​ទិន្នន័យ​លើ​ Cloud ឈ្មោះ​ថា Bdrive​ ដូច​ទៅ​នឹង​​ OneDrive និង Google Drive ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​Bphone ​ប្រើ​បច្ចេកវិទ្យា​​ Transfer Jet លើ NFC ​ជា​បច្ចេកវិទ្យា​ដំបូង​បំផុត​អាច​ផ្ទេរ​ទិន្នន័យ​បាន​ល្បឿន​ដល់​ទៅ​ 200Mbps។

 

 

លោក Quang បាន​អះអាង​ថា​ ការ​ឌីស្សាញ​របស់​ Bphone គឺ​អាច​ប្រៀប​ធៀប​បាន​ជា​មួយ​នឹង​ Smartphone កំពូល​របស់​ Apple និង Samsung បាន។ ​

 

 

​រីឯ​តម្លៃ​របស់​វា​វិញ​គឺ​​ 16GB តម្លៃ​៤៥៥​ដុល្លារ​, 64GB​ មាន​តម្លៃ ៥៩៥​ដុល្លារ, និង​ 128GB ​ស្រោប​មាស​​​ តម្លៃ​ ៩២៧​ដុល្លារ ហើយ​នឹង​ចាប់​ផ្ដើម​ដាក់​លក់​​នៅ​លើ​គេហទំព័រ vala.vn ចាប់​ពី​ថ្ងៃ​ទី​០២ ​មិថុនា​នេះ​តទៅ។ ​អតិថិជន​ក៏​​អាច​សង​ត្រលប់​មក​វិញ​បាន​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ប្រសិន​បើ​ពួក​គេ​មិន​ពេញ​ចិត្ត។

 

 

 

 

អាន​បន្ត៖ Sony បង្ហាញ​ Xperia Z3+​ ស្ដើង ស្រាល និង​​លឿន​​

 

 

ប្រែ​សម្រួល​៖ សំនៀង

ប្រភព​៖ techinasiatuoitrenews

អត្ថបទពេញនិយម