​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​អាច​បំបាក់ ក្រុម​ African All Star បាន​អត់​ល្ងាច​​នេះ?

  • 2015-05-28 17:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​​ឈុត​ធំ​កម្ពុជា​នឹង​ត្រូវ​ជួប​ប្រកួត​មិត្តភាព​​ជាមួយ​​ក្រុម​​កីឡាករអាហ្វ្រិក​កំពុង​ប្រកប​អាជីព​​នៅ​កម្ពុជា​​​​​វេលា​ម៉ោង៦:០០​ ល្ងាច​​នេះ​​​ហើយ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។ ​

 

 

​​​ពីរ​ប្រកួត​ចុង​ក្រោយ​​របស់​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​​កម្ពុជា​​ធ្វើ​បាន​យ៉ាង​ល្អ​​​ដោយ​​​កាល​ពី ៤ សប្ដាហ៍​មុន​​​បាន​ឈ្នះ​ក្រុម​ Cambodian Tiger FC ដោយ​លទ្ធផល​២-១​ នៅ​​ទី​លាន​​វេស្ទើន​ និង​កាល​ពី​ថ្ងៃ​​អាទិត្យ​ ទី​១៧​ កន្លង​ទៅ​នេះ​បាន​ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​ជប៉ុន​ដែល​ប្រកប​អាជីព​នៅ​ កម្ពុជា​ដោយ​លទ្ធផល​៤-១​ទៀត។  ចំពោះ​ក្រុម​កីឡាករ​អាហ្វ្រិក​​​​ប្រកប​អាជីព​នៅ​កម្ពុជា​វិញ​ក៏​មិន​ធម្មតា​ដែរ​​កាល​ពី​ដើម​ខែ​នេះ​ បាន​បំបាក់​ក្រុម​​ឈុត​ U-23 កម្ពុជា​​ដែល​ត្រៀម​ទៅ​ស៊ីហ្គេម​​យ៉ាង​ចាស់​ដៃ​​ដោយ​​​លទ្ធផល​៤-០មុន​ពេល​លត់​​​ក្រុម​ស្វាយរៀង​ដោយ​លទ្ធផល ២-០ ​​​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​ ឧសភា ឆ្នាំ ២០១៥ ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

 

ក្រុម​កីឡាករ​អាហ្វ្រិក​ដែល​ប្រកប​អាជីព​តាម​បណ្តា​ក្លិប​នានា​នៅ​ប្រទេស​កម្ពុជា​សំបូរ​ដោយ​កីឡាករ​​ល្អ និង​មាន​ល្បឿន​លឿន ដូច្នេះ​​ប្រសិន​បើ​ក្រុម​កម្ពុជា​អាច​យក​ឈ្នះ​បាន​នោះ​ពិត​ជា​​សំខាន់​ណាស់​ម្រាប់​​ការ​ត្រៀម​ខ្លួន​​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​មួយ​ទៀត​នៅ​ប្រទេស​ថៃ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពេល​ប្រកួត​ជម្រុះ World Cup នា​ពេល​ខាង​មុខ​នេះ។

 

តើ​ក្រុម​កម្ពុជា​អាច​បំបាក់​ក្រុមកីឡាករ​​អាហ្វ្រិក​​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា​បាន​អត់ វេលា​ម៉ោង​៦:០០ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

អត្ថបទពេញនិយម