ពិធីការិនី​កម្មវិធី​ប្រគំតន្ត្រី​ដ៏​ល្បីអ្នកនាង NG ក្លាយ​ជា​ពិធីការិនី​​ស្ថានីយ​ទូរទស្សន៍ PNN

  • 2015-05-28 18:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នកនាង NG ដែល​មាន​ឈ្មោះ​ពេញ​​ថា លី ចាន់ដាលីស បាន​ចូល​រួម​ជាមួយ​នឹង​ PNN ដែល​ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី ​និង ​ទំនើប​បំផុត នៅ​កម្ពុជា។ អ្នក​នាង NG ដែល​ល្បី​ល្បាញ​​ដោយសារ​រូប​សម្ផស្ស​ដ៏​ស្រស់​សោភា​ និង​ ពោ​ពេញ​ដោយ​វោហារ​ស័ព្ទ ដែល​ទស្សនិកជន​ធ្លាប់​ឃើញ​ ជា​ពិធីការិនី​​ នៃកម្មវិធី​ប្រគំ​​តន្រ្តី​ក្នុង​ឱកាស​ពិសេសៗ របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ​បន​​ក្លាយ​ជា​តារា​​ថ្មី​មួយ​រូប​ទៀត ដែល​នឹង​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ PNN។

 

NG នឹង​ចាប់​ដៃគូ​ជាមួយ​ពិធីករ​ ប៉ែន ចំរុង នៅ​ក្នុង​កម្មវិធី​កំពូល​តារា​ចម្រៀង របស់​ស្ថានីយ​ទូរទស្សន៍ PNN ដែល​នឹង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ នៅ​ក្នុង​ខែ​មិថុនា ខាង​មុខ​​។ ដូច​គ្នា​នឹង​លោក​ ប៉ែន ចំរុង ដែរ អ្នកនាង NG មាន​អ្នក​គាំទ្រ​ជាច្រើន​​នៅ​ក្នុង​ចំណោម​​អ្នក​ប្រើប្រាស់​​​បណ្ដាញ​សង្គម នៅ​កម្ពុជា។

 

 

លោក នូ ចំណាប់ ហៅ Jimmy ផលិតករ​កម្មវិធី​កម្សាន្ត​របស់ PNN មាន​ប្រសាសន៍​ថា «យើង​សប្បាយ​រីករាយ​​ដែល​បាន​អ្នក​នាង NG មក​ចូល​រួម​ជាមួយ​ស្ថានីយ​​យើង ជា​ពិធី​ការិនី​សម្រាប់​កម្មវិធី​កម្សាន្ត។ អ្នកនាង NG មាន​អ្នក​គាំទ្រ​ច្រើន ហើយ​យើង​​រំពឹង​ថា ទេពកោសល្យ និង ​សម្ផស្ស​របស់​អ្នកនាង នឹង​ទាក់ទាញ​ទស្សនិកជន​កាន់​តែ​ច្រើន​ថែមទៀត»។

 

អ្នកនាង NG គ្រោង​នឹង​បង្ហាញ​មុខ​រួម​គ្នា​ជាមួយ​លោក ប៉ែន ចំរុង នៅ​ក្នុង​កម្មវិធី​កំពូល​តារា​ចម្រៀង របស់ PNN។

 

កម្មវិធី​កំពូល​តារា​ចម្រៀង ឬ SuperStar ជា​កម្មវិធី​បើក​ឱកាស​ដល់ សិល្បករ សិល្បការិនី អាយុ​ ១៨ឆ្នាំ ដល់ ៣០ឆ្នាំ មាន​សមត្ថភាព​​​​ច្រៀង រាំ និង​សម្ដែង ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់។

 

PNN ផ្ដល់​រង្វាន់​ជា​ថវិការ​ចំនួន ១២០ លាន​រៀល ដល់​ជយលាភី​​នៃ​កម្មវិធី​កំពូល​តារា​ចម្រៀង។ ​ព័ត៌មាន​បន្ថែម សូម​​មើល​ទំព័រ​ហ្វេសប៊ុក www.facebook.com/PNNSuperStarwww.facebook.com/PNNTVCambodia

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម
អត្ថបទថ្មី