​អេស្ប៉ាញ មាន​៥​ក្រុម លេង​​ UEFA Champions League រដូវ​កាល​ក្រោយ

  • 2015-05-28 18:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស្ប៉ាញ នឹង​មាន​​​៥​ក្រុម​ ​បង្ហាញ​ខ្លួន​នៅ​លីក​កំពូល​អឺរ៉ុប UEFA Champions League ​រដូវ​កាល​២០១៥/១៦ ​បន្ទាប់​ពី​ Sevilla លើក​ពាន​ UEFA Europa League កាល​ពី​យប់​មិញ។

 

 

 

​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA បាន​ប្រកាស​ចេញ​ច្បាប់​ថ្មី​ កាល​ពី​ឆ្នាំ​២០១៣​ ថា​ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់​ UEFA Europa League រដូវ​កាល​២០១៤/១៥ នឹង​អាច​ចូល​​ប្រកួត​នៅ​ក្របខ័ណ្ឌ ​UEFA Champions League វគ្គ​ Play-offs ឬ​ Group Stage តែ​ម្ដង​​​​ (​អាស្រ័យ​លើ​ក្រុម​​​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ឈ្នះ​ពាន​ក្នុង​លីក និង​ជាប់​ Group Stage ដោយ​ស្វ័យ​ប្រវត្តិ​ហើយ) ចាប់​ពី​រដូវ​កាល​២០១៥/១៦​ ត​ទៅ។

 

ជាក់​ស្ដែង​​រដូវ​កាល​នេះ ​ក្រុម​ដែល​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​UEFA Champions League ទាំង​២​ Juventus  និង FC Barcelona ​គឺ​សុទ្ធ​​តែ​លើក​ពាន​ក្នុង​លីក​កំពូល​ក្នុង​ស្រុក​ដូច​គ្នា និង​បាន​ឡើង​ទៅ​វគ្គ Group Stage រដូវ​កាល​ក្រោយ​ទៅ​ហើយ ដូច្នេះ​មាន​ន័យ​ថា Sevilla នឹង​ឡើង​ទៅ​វគ្គ Group Stage ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ពុំ​ចាំ​បាច់​ Play-offs ឡើយ។

 

ដូច្នេះ​សរុប​មក ក្រុម​អេស្ប៉ាញ​៤​ ដែល​ជាប់​ក្នុង​វគ្គ Group Stage ​នៃ​ពាន​ UCL រដូវ​កាល​ក្រោយ​គឺ Barcelona, Real Madrid,  Atlético Madrid និង​ Sevilla ខណៈ​ដែល​ក្រុម​ Valencia ​ដែល​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៤​នៅ La Liga នឹង​ត្រូវ​លេង​វគ្គ​ Play-offs ធម្មតា៕

 

ចុះ​ប្រិយ​មិត្ត​យល់​ថា ក្រុម​អេស្ប៉ាញ​​ទាំង​៥ ក្រុម​ណា​នឹង​លេង​ UCL ល្អ​ជាង​គេ​រដូវ​កាល​ក្រោយ?

 

-ចុចអាន៖ Sevilla ​លើក​ពាន​ Europa League ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ក្រោយ​ឈ្នះ​ Dnipro យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ UEFA