គ្រាន់​តែ​រឿង​ភាគ​ Kim Soohyun និង IU មួយ​ KBS អាច​​រក​​បាន​ជាង​​៥លាន​ដុល្លារ

  • 2015-05-28 21:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​ថ្មី "Producer” ដែល​សម្ដែង​ដោយ តារា​ល្បី Kim Soohyun និង IU បាន​ក្លាយ​ជា​រឿង​ដែល​រក​បាន​ចំណូល​ខ្ពស់​បំផុត​​មួយ​សម្រាប់​​​ស្ថានីយ​ទូរទស្សន៍ KBS បន្ទាប់​ពី​រឿង​នេះ​អាច​រក​បាន ៦ពាន់​លាន​វុន​ (ប្រហែល ៥,៤លាន​ដុល្លារ) ពី​ការ​លក់​ម៉ោង​ផ្សាយ​ពាណិជ្ជកម្ម និង​សិទ្ធ​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍​ផ្សេង​ៗ។

 

 

តាម​រយៈ​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ភាពយន្ត​ភាគ "Producer” ដែល​កំពុង​ចាក់​ផ្សាយ​រាល់​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ អាច​រក​បាន ៣០០លាន​វុន (ប្រហែល ២៧០ ០០០ដុល្លារ) ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​មួយ​ភាគ​ៗ។ ដោយ​ភាពយន្ត​នេះ​មាន​ចំនួន​សរុប ១២ភាគ ដូច្នេះ​គិត​តែ​ការ​លក់​ម៉ោង​ផ្សាយ​ពាណិជ្ជកម្ម ភាពយន្ត​នេះ​អាច​រក​បាន ប្រហែល ៣,២លាន​ដុល្លារ។ អ្នក​ឧបត្ថម្ភ​កម្មវិធី​នេះ​មាន​ដូច​ជា ក្រុមហ៊ុន Busan Contents Market និង​គេហទំព័រ​ចិន Sohu.com។

 

គិត​ទាំង​ការ​លក់​ម៉ោង​ផ្សាយ​ពាណិជ្ជកម្ម​លើ​ប៉ុស្តិ៍ KBS ផ្ទាល់ និង​ការ​លក់​សិទ្ធ​ឲ្យ​ទូរទស្សន៍​ផ្សេង​ៗ​ទៀត ភាពយន្ត​នេះ អាច​រក​បាន ៦ពាន់​លាន​វុន​ហើយ (ប្រហែល ៥,៤លាន​ដុល្លារ)។ ទោះ​យ៉ាង​ណា KBS ​នៅ​រំពឹង​ថា​នឹង​រក​​​ចំណូល​បាន​ច្រើន​ទៀត​ពី​ភាពយន្ត​ភាគ​ថ្មី​មួយ​នេះ។

 

ចំណូល​ដ៏​ច្រើន​លើស​លុប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ការងារ​ទូរទស្សន៍ KBS សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា "កន្លង​មក​ពួក​យើង​​ព្រួយ​បារម្ភ​ព្រោះ កម្មវិធី​ល្បី​ៗ​នៅ​ប៉ុស្តិ៍​ផ្សេង​ៗ ដូច​ជា កម្មវិធី 'Law of the Jungle' របស់​ទូរទស្សន៍ SBS និង 'Three Meals a Day' សុទ្ធ​តែ​ចាក់​ផ្សាយ​នៅ​ម៉ោង​នេះ ប៉ុន្តែ​ចំនួន​អ្នក​ទស្សនា​គឺ​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់​យើង។ រឿង​នេះ​ពិត​ជា​រឿង​មាស​រឿង​ពេជ្រ​របស់ KBS មែន" ៕

 

 
 

ចុចអាន៖ដៃ​គូ​ស្រី​ទាំង ១០​ របស់ Rain ក្នុង​រយៈ​ពេល ១៣ឆ្នាំ​ចុង​ក្រោយ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi