Fellaini គាំទ្រ​ឲ្យ Di Maria ផ្លាស់​ទៅ PSG

  • 2015-06-01 16:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Marouane Fellaini របស់​ក្រុម​ Manchester United បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​នៅ​ក្នុង​កិច្ច​សម្ភាសន៍​លើ​កញ្ចក់​ទូរទស្សន៍​បារាំង Telefoot ដោយ​បាន​គាំទ្រ​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន គឺ Angel Di Maria ផ្លាស់​ទៅ​កាន់​ Paris Saint Germain។

 

នៅ​ពេល​គេ​សួរ​ថា​តើ Di Maria អាច​ជា​កីឡាករ​ដែល PSG គួរ​ទិញ​យក​ឬ​យ៉ាង​ណា Fellaini បាន​ឆ្លើយ​វិញ​ថា៖ "Angel Di Maria អាច​​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដ៏​ល្អ​របស់ PSG។ គាត់​គឺ​ជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់"។

 

 

ការ​និយាយ​បែប​នេះ គឺ​ស្រប​ពេល​ដែល Di Maria កំពុង​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កំពុង​ទាក់ទង​ជាមួយ​ក្លិប​យក្ស​បារាំង​ក្នុង​​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ។ ទោះ​បី​ជា​ខ្សែ​បម្រើ​ដែល​ទិញ​ពី Real Madrid រូប​នេះ មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​រដូវ​កាល​ដំបូង​នៅ Old Trafford ប៉ុន្តែ​អ្នក​គាំទ្រ​បិសាច​ក្រហម​ជា​ច្រើន​នាក់ បាន​ចេញ​មុខ​តវ៉ា​តាម Twitter ក្រោយ​បាន​ស្ដាប់​ពាក្យ​មួយ​ឃ្លា​របស់ Fellaini ខាង​លើ​នេះ។

 

កីឡាករ​ម៉ូដ​សក់​ធំ​សញ្ជាតិ​បែលហ្សិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​សូវ​ជា​មាន​ប្រជាប្រិយភាព​ស្រាប់​ហើយ​សម្រាប់​អ្នក​គាំទ្រ Man Utd ក្រោយ​លេង​មិន​សូវ​ល្អ​រដូវ​កាល​ដំបូង ហើយ​ទើប​ទទួល​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ចុង​ក្រោយ​សម្រាប់​រដូវ​កាល​ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ។ កាត​ក្រហម​នេះ នឹង​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​អវត្តមាន​៣ប្រកួត​នា​ដើម​រដូវ​កាល​ក្រោយ។

 

ខាង​ក្រោម​នេះ​ជា​ការ​បញ្ចេញ​យោបល់​​​របស់​អ្នក​គាំទ្រ​បិសាច​ក្រហម​ ទាក់ទង​នឹង​ការ​លើក​ឡើង​របស់ Fellaini៖

 

 

ចុច​អាន៖ Fellaini ​​​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ស្រី​តារា​សិច Jeffers​

 

ប្រភព៖ 101greatgoals