កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​២នាក់ ត្រៀម​ប្រកួត​បន្តិច​ទៀត​នេះ

  • 2015-06-04 16:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជា គឺ លីម សុខឡុង និង​​ ណៃ សារ៉ាវី នឹង​ត្រូវ​ប្រកួត​បន្ត​ទៀត​នា​ថ្ងៃ​នេះ លើ​ប្រភេទ​វិញ្ញាសា​វាយ​ទោល​ វគ្គ​ក្នុង​ពូល។

 

សារ៉ាវី ដែល​ចាញ់​២ប្រកួត​ដំបូង​ក្នុង​ពូល B ​នឹង​ត្រូវ​ជួប​កីឡាករ​ឡាវ KONGPHET Phinith នា​ការ​ប្រកួត​លើក​ទី​៣​ក្នុង​ពូល នា​ម៉ោង ១០:២០នាទី​ខាង​មុខ​នេះ។ ២ប្រកួត​កន្លង​មក​លើ​វិញ្ញាសា​វាយ​ទោល​ពូល B សារ៉ាវី បាន​ចាញ់​​កីឡាករ​ម៉ាឡេស៊ី និង​សិង្ហបុរី ៣-០ ដូច​គ្នា។ តើ​កីឡាករ​រូប​នេះ​អាច​រក​ជ័យជម្នះ​ជា​លើក​ដំបូង​បាន​ដែរ​ឬ​ទេ​សម្រាប់​ការ​ប្រកួត​នេះ?

 

កីឡាករ សារ៉ាវី នា​ការ​ប្រកួត​កន្លងមក

 

ចំណែក​ឯ សុខឡុង​ វិញ នឹង​ត្រូវ​ជួប​​កីឡាករ​ឥណ្ឌូណេស៊ី MAULANA Gilang នា​ម៉ោង​១១:០០ ក្នុង​វិញ្ញាសា​វាយ​ទោល ពូល D។ កីឡាករ​រូប​នេះ បាន​ប្រកួត​៣ដង​រួច​មក​ហើយ​ក្នុង​ពូល D ដោយ​ឈ្នះ​១ (ឈ្នះ​​មីយ៉ាន់ម៉ា ៣-១) និង​ចាញ់២ (ចាញ់សិង្ហបុរី និង​ចាញ់​ថៃ ៣-០)។

 

 

កីឡាករ សុខឡុង​

អត្ថបទ៖ សុខ សុវត្ថិ