ព្រឹត្តិការណ៍​ប្រកួត​ថត​​រូប​ដ៏​​បំផុត​ប្រចាំ​កម្ពុជា​រដូវ​កាល​ទី​៤

  • 2014-09-16 17:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​​ថត​រូប​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​រដូវ​កាល​ទី​៤​​​ Canon Photomarathon ​​រៀប​ចំ​ដោយ​​តំណាង​ចែក​​ចាយ​​ផលិត​ផល  Canon ​​​​ប្រចាំ​កម្ពុជា​គឺ i-Qlick ​នឹង​​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​​​​​១៩​តុលា​ខាង​មុខ​ឯ​មជ្ឈមណ្ឌល​​កោះ​ពេជ្រ​​​។

កម្មវិធី​ដែល​បើក​​​​ឲ្យ​គ្រប់​ជាតិ​សាសន៍​​ចូល​រួម​នេះ​​​ ​បែង​បែក​ចែក​ជា​​​​​២​ផ្នែក​​គឺ​ បើក​សេរី​​ (Open Category) និង​សម្រាប់​អ្នក​​អាយុ​ក្រោម​១៨​ឆ្នាំ (Student Category)។ ​ផ្នែក​​នីមួយ​ៗ​​ ចែក​ជា​​៣​ប្រធាន​បទ​ដូច​​គ្នា ហើយ​បេក្ខជន​មាន​​ពេល​៣​ម៉ោង​ដើម្បី​ផ្តិត​​​​យក​រូបភាព​​ដាក់​ប្រកួត​​តាម​ប្រធាន​បទ​នីមួយ​ៗ​​​។ ជយលាភី​​ប្រធាន​បទ​​ទាំង​​អស់​ចាប់​ពី​​លេខ​១​ដល់​​លេខ​៣​​ នឹង​​​ឈ្នះ​​​​រង្វាន់​​ កាម៉េរ៉ា ​រួម​​ទាំង​រង្វាន់​បន្ថែម​ ដូច​ជា​​​ដំណើរ​​កម្សាន្ត​​តម្លៃ​​​រាប់​រយ​​ដុល្លារ​​ ជា​ដើម។
អ្វី​ដែល​ពិសេស​បំផុត​ទៀត​នោះ​វា​ក៏​ជា​ការ​ចម្រាញ់​​យក​​ ជយលាភី​​​ដ៏​លេច​ធ្លោ​​ម្នាក់​ចំណោម​៩​នាក់​​​ផ្នែក Open Category ​ឲ្យ​​​​ឈ្នះ​​​​​ដំណើរ​កម្សាន្ត​​ថត​រូប​ Canon Photo Clinic ​រយៈ​ពេល​៩​ថ្ងៃ​៨​យប់​ ​​នៅ​ប្រទេស​ជប៉ុន​​ដែល​មាន​តម្លៃ​ ៥​ពាន់​ដុល្លារ​ឯណោះ​​​ ជាមួយ​​ជយលាភី​​​ឆ្នើមៗ​ដទៃ​​ទៀត​​​​​​នៃ​បណ្ដា​ប្រទេស​ទូទាំង​អាស៊ី​​​។ ​​

​និយាយ​ពី​​ការ​​ផ្ដល់​ពិន្ទុ​ ​រូប​ថត​​ប្រកួត​ប្រជែង​​​​​ Canon Photomaraton ​ថ្ងៃ​ទី​​១៩​តុលា​ខាង​​មុខ​វិញ ​​នឹង​​វាយ​តម្លៃ​ដោយ​គណៈកម្មការ​​ជំនាញ​​​​ដែល​មាន​សមាជិក​ដូច​​ជា​​៖

-លោក Scotte Howes នាយក​​ផ្នែក​កែសម្រួល​​​រូបភាព​​ប្រចាំ​កាសែត​ ភ្នំពេញ​ប៉ុស្តិ៍​ -លោក តាំង ឈិនសុធី អ្នក​ថត​រូប​ថត​​សារព័ត៌មាន​​ប្រចាំ​ AFP -អ្នក​នាង វ៉ាលេនថាញវូ សាស្ត្រាចារ្យ​ផ្នែក​ឌីសាញ ​និង ចេញ​ម៉ូដ​ -ជេស៊ីកា លីម អ្នក​សម្របសម្រួល​​ប្រចាំ​ អង្គរ​ហ្វូតូ​ហ្វេសធីវ៉ល

 

លោក​អ្នក​អាច​​ចាប់​​ចុះ​ឈ្មោះ​ប្រកួត​ថ្វី​ដៃ​ថត​រូប​​នេះ​​ឲ្យ​បាន​មុន​​​ថ្ងៃ​ទី​១៧​តុលា​២០១៤ តាម​​តំណ​ភ្ជាប់ http://bit.ly/registerCPM14 ទាក់ទង​តាម​ទូរសព្ទ​​លេខ ០៩៦ ៨៧១ ៦៣៥៥។ ​លោក​អ្នក​ក៏​​​ចុះ​ឈ្មោះ​ផ្ទាល់​នៅ​​ហាង i-Qlick អាសយដ្ឋាន​​អគារ​ ១៤៦​​មហាវិថី​ព្រះ​សីហនុ។

ខាង​ក្រោម​ជា​រង្វាន់​​តាម​ប្រធាន​បទ​នីមួយៗ​ ​​​​