ស៊ីហ្គេម៖ ប៉េតង់​វាយ​គូ​ទាំង​បុរស និង​នារី​ខ្មែរ​ ចាញ់​ថៃ​​ទាំង​ពីរ​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • 2015-06-11 21:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ប៉េតង់​កម្ពុជា​សម្រាប់​វិញ្ញាសា​វាយ​គូ​បុរស​ និង​វាយ​គូ​​នារី​ បាន​​ចាញ់​ក្រុម​ប៉េតង់​​ថៃ​ទាំង​ពីរ​​វិញ្ញាសា​​ដែល​ទទួល​បាន​ត្រឹម​តែ​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ។

 

កីឡាករ​ ឌី សុបញ្ញា​​ចាប់​ដៃ​គូ​នឹង​កីឡាករ​ យឹម សោភ័ណ្ឌ​បាន​​ចាញ់​​កីឡាករ​ថៃ​ Phusa At Thaloeun និង​កីឡាករ​ Sriboonpeng Sara ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​កីឡា​ការិនី កែ ឡេង​ ចាប់​ដៃ​គូ​នឹង​កីឡាករ​ អ៊ុក ស្រីមុំ បាន​​ចាញ់​កីឡាករ​ថៃ Thamakord Thongsri និង​កីឡាករ Wongchuvej Phant ដោយ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា។ ក្រុម​កីឡា​ប៉េតង់​ថៃ​ឡើង​ដណ្តើម​មេដាយ​មាស ខណៈ​ក្រុម​កម្ពុជា​បាន​មេដាយ​សំរឹទ្ធ៕​

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម