យក iPhone ឲ្យ​​ជាង​បញ្ចូល​កម្មវិធី គេ​លួច​ដូរ​ Password ​មិន​ដឹង​ខ្លួន ចុងក្រោយ​លង់​​ខ្លួន​អស់​រាប់​រយ​ដុល្លារ

  • 2014-09-16 18:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​​អតិថិជន​មួ​យ​រូប​ដែល​ប្រើ​​ iPhone ​​បាន​ជួប​​បញ្ហា​ បន្ទាប់​ពី​ឲ្យ​អ្នក​ដទៃ​​​​បញ្ចូល​កម្មវិធី​ឲ្យ​​​ ត្រូវ​​គេ​​​​​លួច​ដូរ​ Password ដោយ​មិន​ដឹង​ខ្លួន ហើយ​ចុងក្រោយ​មិនអាច​ប្រើប្រាស់​បាន​​​ និង​​ត្រូវ​ខាតបង់​​លុយ​កាក់​យ៉ាង​ក្រាស់ក្រែល​​។

 

លោក អ៊ូ បវរ ​អ្នក​ជំនាញ​ដោះកូដ​ទូរសព្ទ​​​មួយ​រូប​នៅ​ខេត្ត​សៀមរាប​​ឲ្យ​ដឹង​ថា កន្លង​ទៅ​​លោក​​​ក៏​ធ្លាប់​ជួប​​អតិថិជន​មាន​បញ្ហា​នេះ​ដែរ ​​និង​រត់​មក​ឲ្យ​លោក​ជួយ បន្ទាប់​​​ពី​​ពឹងពាក់​អ្នក​​ដទៃ​​បញ្ចូល​កម្មវិធី​ប្រើប្រាស់​​ឲ្យ ត្រូវ​គេ​លួច​ដូរ​ Password ដោយ​មិន​ដឹង​ខ្លួន។

 

"អ្នក​​ខ្លះ​យល់​ច្រឡំ​ថា​មាន​គេ​​ Hack ​ចូល​គណនី​ iCloud ​របស់​ខ្លួន​​ទើប​បាន​ជាប់ Password ដូច​នេះ​។ ប៉ុន្តែ​ការពិត​មិនមែន​អីចឹង​​ទេ គឺ​​​មក​ពី​​ជាប់ Account ​អ្នក​ដទៃ។

 

លោក​​បញ្ជាក់​ថា ​​ដោយ​ចង់​ធ្វើ​បាប​​ឬ​ចង់​ទាញ​យក​ប្រយោជន៍ អ្នក​ដែល​ជា​ម្ចាស់​គណនី (Apple id) ដែល​បាន​លួច​ដូរ Password បាន​ប្រើ​​​កម្មវិធី Find My iPhone ដើម្បី​បញ្ជា (Remote) ទូរសព្ទ​ឲ្យ​ជាប់​។ បន្ទាប់​មក​ទៀត​​ ​ក៏​​ធ្វើ​បាប ឬ​អាច​ឈាន​​ទៅ​ជំរិត​ទារ​ប្រាក់​​ពី​អ្នក​ប្រើប្រាស់​ក៏​មាន​។

 

អ្នក​ជំនាញ​​រូប​នេះ​​ក្រើន​រំលឹក​ថា​ ​អ្នក​ដែល​ប្រើប្រាស់ iPhone ទំនើបៗ​ មុន​ពេល​​ពឹង​ពាក់​​អ្នក​ដទៃ​​ទាញ​យក​ហ្គេម និងកម្មវិធី​នានា ​គួរ​ស្វែង​រក​អ្នក​ដែល​គួរ​ឲ្យ​ទុកចិត្ត​ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេង​ៗ​ ជាពិសេស​រឿង​អាក្រក់​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​​។

 

អាន​អត្ថបទ៖ iPhone 6/6Plus ​​​​មក​ដល់​ស្រុក​ខ្មែរ​នៅ​ថ្ងៃ ២០ កញ្ញា

អាន​អត្ថបទ៖ ហ្គេម​ខ្មែរ ​សុក និង សៅ​មាន​លើ​ Windows Phone Store ហើយ​

 

អត្ថបទ៖ ដារ៉ាឆានី