ឈិត សុវណ្ណ​បញ្ញា ពិតជា​មាន​បងប្អូន​ភ្លោះ?

  • 2015-06-15 21:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ថ្មីៗ​នេះ​នៅក្នុង​បណ្ដាញ​សង្គម​ហ៊្វេសប៊ុក​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ករណី​តារា​ចម្រៀង ឈិត សុវណ្ណា​បញ្ញា មាន​បង​ប្អូន​ភ្លោះ បន្ទាប់​ពី​គេ​បាន​ឃើញ​តារា​ហង្សមាស​រូប​នេះ និង​នារី​ម្នាក់​មាន​មុខ​មាត់​ដូច​គ្នា​បេះ​បិត។

 

 

ការ​ភ្ញាក់​ផ្អើល​នេះ បន្ទាប់​ពី​គេ​បាន​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​តារា​ស្រី​រូប​នេះ ថត​រូប​ស្និទ្ធស្នាល និង​អង្គុយ​ញុំា​អាហារ​នារី​ម្នាក់​ដែល​មាន​មុខ​មាត់​ដូច​នាង ត្រូវ​បាន​គេ​បង្ហោះ​លើ Facebook ព្រឹក​មិញ​នេះ។ ក្រោយ​បាន​ឃើញ​រូបភាព​ទាំង​នោះ ប្រិយមិត្ត​ជា​ច្រើន​មាន​ចម្ងល់ ហើយ​អ្នក​ខ្លះ​ទៀត បាន​ចោទ​ជា​សំណួរ​ថា តើ ឈិត សុវណ្ណ​បញ្ញា និង​នារី​នោះ​ជា​បង​ប្អូន​ភ្លោះ​ឬ​ក៏​យ៉ាងណា?

 

ជុំវិញ​រឿង​ខាង​លើ​នេះ សាមី​ខ្លួន មិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ ដោយ​ទូរសព្ទ​របស់​នាង​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន។ យ៉ាង​ណា​ក៏​ដោយ តាម​ប្រភព​ពី​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​រស្មី​ហង្សមាស ជាមួយ​គ្នា ពេជ្រ សោភា បាន​ប្រាប់​ក្រុម​ការងារ Sabayមុន​នេះ​ថា អ្នក​ទាំង​ពីរ​នាក់​ដែល​បាន​ថត​ជា​មួយ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​នោះ គឺ​ជា​បង​ប្អូន​ភ្លោះ​នឹង​គ្នា​ពិត​មែន។

 

ពេជ្រ សោភា ថ្លែង​ថា “អូហ៍...បញ្ញា ពិត​ជា​មាន​បងប្អូន​ភ្លោះ​មែន​តើ ហើយ​​គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ដែរ​ថា​ពួកគាត់​កើត​មក​ខុស​គ្នា​ប្រហែល ៥នាទី​ទៅ​១០នាទី​ដែរ​អី​ហ្នឹង​ហើយ​អា ​បញ្ញា កើត​មុន​ដែល​ខ្ញុំ​ធ្លាប់​បាន​លឺ​គេ​ហៅ​ថា​ "ស្រី​តូច​ស្រី​ធំ""៕

 

ទោះ​យ៉ាង​នេះ​ក្ដី សោភា ប្រាប់​ថា នាង​មិន​បាន​ស្គាល់​ឈ្មោះ​ប្អូន​ស្រី​ភ្លោះ​ជាមួយ សុវណ្ណ​បញ្ញា​នោះ​ទេ ដោយ​ស្គាល់​តែ​ឈ្មោះ​ហៅ​ក្រៅ​ដូច​ខាង​លើ​ថា "ស្រី​តូច ស្រី​ធំ" ប៉ុណ្ណោះ៕

 

តោះ...ឥឡូវ​មើល​ស្គាល់​អត់ មួយ​ណា ឈិត សុវណ្ណ​បញ្ញា?

 

 

 

 

 រូបភាព៖ បណ្ដាញ​សង្គម

 

អត្ថបទ៖ ថា ម៉ាលីដា