​U23 ​ថៃ​ស៊ី​ U23​ មីយ៉ាន់ម៉ា​ ៣-០ ​​​​​ការពារ​មេដាយ​មាស​​នៅ​​ស៊ីហ្គេម​

  • 2015-06-16 14:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម​ ២៣ ​ឆ្នាំ​​បាន​ការពារ​តំណែង​មេដាយ​មាស​របស់​ខ្លួន​នៅ​ស៊ីហ្គេម​​លើក​ទី​ ២៨ ​​​​​​​ដោយ​​យក​ឈ្នះ​ក្រុម​យុវជន​អាយុ​ក្រោម ​២៣ ​ឆ្នាំ​របស់​​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ ៣-០ ​នៅ​កីឡាដ្ឋាន​ជាតិ​សិង្ហបុរី។

 

 

​ការ​ប្រកួត​តាំង​ពី​ដើម​តង់​ទី​ ១ ​ ​ថៃ​បាន​ដាក់​សម្ពាធ​ទៅ​លើ​​ក្រុម​មីយ៉ាន់ម៉ា​ជា​ខ្លាំង​​ តែ​នៅ​មិន​អាច​ទម្លុះ​សំណាញ់​ទី​មីយ៉ាន់ម៉ា​បាន។ ​ចប់​ការ​ប្រកួត​តង់​ទី ១ ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ ០-០។ ​ចូល​ដល់​តង់​ទី​ពីរ​បាន​ ៨ ​នាទី​ ​ខ្សែ​បម្រើ​ការពារ​ថៃ​គឺ​កីឡាករ​ Tanaboon Kesarat ​បាន​ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត​ ក្រោយ​ការ​ទាត់​បាល់​ជ្រុង​របស់​មិត្ត​រួម​ក្រុម​ត្រូវ​បាន​​ផ្ដាច់​ចេញ​ពី​ខ្សែ​ការពារ​មីយ៉ាន់ម៉ា​មិន​បាន​ល្អ។​​ ​១០ ​នាទី​ក្រោយ​មក​ កីឡាករ​ Messi Jay ​របស់​ថៃ​បាន​បញ្ជូន​បាល់​ដល់​មិត្ត​រួម​ក្រុម​​ Chananan Pombubpha ​ស៊ុត​ជើង​ឆ្វេង​បញ្ចូល​​ទី​យ៉ាង​ងាយ។ ​នាទី​ទី​ ៧៨ ​​កីឡាករ​ Pinyo Inpinit ​របស់​ថៃ​ស៊ុត​គ្រាប់​ចុងក្រោយ​នាំ​ឲ្យ​ថៃ​យក​ឈ្នះ​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ ៣-០។

 

 
 
 

​​​​​​ក្រុម​ថៃ​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​ ២៤ ​គ្រាប់​សម្រាប់​ព្រឹត្តិការណ៍​តំបន់​អាស៊ាន​នេះ​ ​និង​ឲ្យ​គូ​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន​តែ​ ១ ​គ្រាប់​គត់។

 

​វីដេអូ​ការ​ប្រកួត៖

 

https://www.youtube.com/watch?v=pcYLZ_i9ThE

 

វីដេអូ​ក្រុម​ថៃ​ទទួល​មេដាយ​មាស ​និង​អបអរ៖

 

https://www.youtube.com/watch?v=eU652QhRZ6k

 

អាន៖ ​Messi Jay ​របស់​ថៃ​ចង់​ទៅ​លេង​នៅ Barcelona ជាមួយ Messi ​ពិត​ប្រាកដ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​channelnewsasia​