ឥរិយាបថ​អ្នក​ចោល​សំរាម​កែ​ប្រែ​ឬនៅ មើល​ម៉ោង​៥​ភ្លឺ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្រោយ​ប្រកួត World Cup

  • 2015-06-17 13:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ប្រកួត​ជម្រុះ World Cup សប្ដាហ៍​មុន​ជាមួយ​សិង្ហបុរី ក្រោយ​ប្រកួត​ចប់ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្ដាប់​តូច​ធៀប​នឹង​អ្នក​ទស្សនា​ប្រមាណ​ជា ៥ម៉ឺន​នាក់ បាន​ចូល​ខ្លួន​មក​រើស​កាក​សំណល់​សំរាម​ក្នុង​បរិវេណ​កន្លែង​អង្គុយ​ទស្សនា​ការ​ប្រកួត។

មាន​ចំណុច​ពីរ​ដែល​គេ​ទាញ​ចេញ​ពី​ឥរិយាបថ​នោះ ទី​១ ផ្ដល់​គំរូ​ឲ្យ​យុវជន​ផ្សេង​ទៀត​ចូល​រួម​ក្នុង​សកម្មភាព​ដូច​គ្នា​នេះ​នា​ពេល​បន្ទាប់។ ទី​២​ទៀត ជា​សារ​ក្រើន​រំលឹក​ទៅ​ដល់​អ្នក​បោះចោល​សំរាម ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។ និយាយ​ជា​រួម​ទាំង​ពីរ​ចំណុច​នេះ មាន​លទ្ធផល​តែ​មួយ គឺ​សុទ្ធ​តែ​នាំ​មក​នូវ​ភាព​មាន​អនាម័យ​នៅ​ក្នុង​តំបន់ ឬ​សហគមន៍​របស់​យើង​ដូច​គ្នា។

 

ឥឡូវ​មក​មើល​ក្រោយ​ការ​ប្រកួត​ទី​២​ក្នុង​កម្មវិធី​ខាង​លើ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​អាហ្គានីស្ថាន​យប់​មិញ ថា​តើ​សកម្មភាព​គំរូ​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដែរ​ឬ​ទេ?

 

 

 

 

 

 

 

ទិដ្ឋភាព​លើ​ផ្នែក​ខាង​លើ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក(រូបថត៖ ទូរសព្ទ​ដៃ)

 

អត្ថបទ៖ ទារិកា