សហព័ន្ធ​កីឡាវាយសី​កម្ពុជា​បើក​វគ្គ​​​គ្រូ​បង្វឹក​កម្រិត​អន្តរជាតិ

  • 2015-06-22 18:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វាយ​សី​​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី បាន​បង្កើត​វគ្គ​សិក្សា​គ្រូ​បង្វឹក​កម្រិត ១ របស់ កីឡា​វាយ​សី​​អន្តរជាតិ (BWF Level 1 Coach Education Course) រយៈ​ពេល​ ១០ ថ្ងៃ​នៅ​ក្នុង​​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

 

 

ពិធី​បើក​វគ្គ​ជា​ផ្លូវការ​នៅ​ព្រឹក​មិញនេះ

  យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក ជាម សុភា អគ្គលេខាធិការ​​រង​សហព័ន្ធ​កីឡា​វាយ​សី បាន​ឱ្យ​ដឹង​ថា​វគ្គ​នេះ​ចាប់​ពី​ថ្ងៃ​ទី ២២ ដល់ ៣០ ខែ មិថុនា ឆ្នាំ ២០១៥ ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣២ នាក់ មក​ពី ១៤ ក្លិប​ផ្សេង​គ្នា​ និង ៩ នាក់​មក​ពី ៩ សាលា​វិទ្យាល័យ​ក្នុង​រាជធានីភ្នំពេញ ដោយ​ក្នុង​នោះ​ក៏​​មាន​សិក្ខាកាម​​ម្នាក់​មក​ពី​ប្រទេស​ម៉ាឡេស៊ី ផង​ដែរ។ លោក Sambenthan Sivaperamal គ្រូ​​ឧទ្ទេស​របស់​សហព័ន្ធ​កីឡា​វាយ​អាស៊ី ធ្វើ​ជា​គ្រូ​បង្ហាត់​ប្រចាំ​វគ្គ​នេះ។   ឧត្ដមសេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​ស្នើ​ឱ្យ​សិក្ខាកាម​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​សិក្សា​​ឱ្យ​បាន​ល្អ ដើម្បី​យក​ទៅ​អនុវត្តន៍​​នៅ​តាម​ក្លិប ឬ ស្ថាប័ន​របស់​ខ្លួន ជាពិសេស​បណ្ដុះ​យុវជន​ថ្នាល​ឱ្យ​បាន​ច្រើន​និង​ល្អៗ មុន​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០២៣ ខាង​មុខ។   លោក រំលឹក​កាល​ពី​ស៊ីហ្គេម​កន្លង​ទៅ​ថា ក្រុម​ជម្រើស​ជាតិ​កីឡា​វាយ​សី ធ្វើ​បាន​ល្អ ទោះ​ជា​មិន​អាច​ឈាន​ដល់​វគ្គ​ដណ្ដើម​មេដាយ​ក៏​ដោយ ប៉ុន្ដែ​លោក​រំពឹង​ថា ប្រសិន​បើ​សិក្ខាកាម​ទាំង​អស់​យក​ទៅ​បង្រៀន​ជំនាន់​ក្រោយ​នោះ ក្រុម​ជម្រើស​ជាតិ​នឹង​មាន​កីឡាករ​ល្អៗកាន់​តែ​ច្រើន​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ៕   អត្ថបទ៖ ម៉ឺន រស្មី