“Hunger Games” ចេញ​ trailer វគ្គ​៣ តែ​១​ថ្ងៃ​មាន​អ្នក​ចូល​មើល៣​លាន​ដង

  • 2014-09-16 18:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ "Hunger Games” វគ្គ​៣ "The Hunger Games: Mockingjay – Part 1” បាន​ចេញ​វីដេអូ​ trailer ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិល​មិញ ដោយ​បាន​បង្ហាញ​ឈុត​ឆាក​ពិសេស​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ អ្វី​ដែល​ពិសេស គឺ​ថា ទើប​តែ​ចេញ​បាន​ ១​ថ្ងៃ​ វីដេអូ trailer នេះ​ទទួល​បាន​ការ​ចូល​ទស្សនា​ជាង ៣​លាន​ដង។

 

ក្នុង​វគ្គ​ថ្មី​នេះ តារា​សម្ដែង​ម្ចាស់​ពាន​រង្វាន់ Oscar ឆ្នាំ​២០១៣ Jennifer Lawrence នឹង​ត្រលប់​មក​កាន់​តំណែង​តួ​ឯក Katniss Everdeen ដដែល។ វីដេអូ Trailer បាន​បង្ហាញ​ថា Katniss នឹង​ក្លាយ​មេ​ដឹកនាំ​ក្រុម​ Mockingjay ដែល​ជា​ក្រុម​​ប្រឆាំង​ក្រុម​កំណាច Capitol ស្រប​ពេល​ដែល​​គូ​ស្នេហ៍​របស់​នាង គឺ Gale Hawthorne (សម្ដែង​ដោយ Liam Hemsworth) កំពុង​ហ្វឹកហាត់​បាញ់​ស្នា​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ។

 

ក្រៅ​ពី Jennifer Lawrence និង Liam Hemsworth ភាពយន្ត"The Hunger Games: Mockingjay – Part 1” ដែល​ត្រៀម​ចេញ​បញ្ចាំង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ខាង​មុខ នឹង​មាន​ការ​វិល​ត្រលប់​របស់​តួ​ក្នុង​វគ្គ​មុន​ៗ​ជា​ច្រើន​ទៀត​ដូច​ជា Woody Harrelson, Julianne Moore, Elizabeth Banks និង​Philip Seymour Hoffman។

 

ខ្សែ​ភាពយន្ត​ "Hunger Games” នៅ​វគ្គ​មុន​ៗ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់ ដោយ​វគ្គ​១ ដែល​ចេញ​នៅ​ឆ្នាំ​២០១២ អាច​រក​ចំណូល​បាន​ ៦៩១​លាន​ដុល្លារ ហើយ​វគ្គ​២ ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៣ អាច​រក​ចំណូល​បាន​ដល់​ទៅ ៨៦៤​លាន​ដុល្លារ។

 

ទស្សនា Trailer រឿង "The Hunger Games: Mockingjay – Part 1” តែ​ម្ដង​ ថា​តើ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជាង​វគ្គ​មុន​ៗ​ឬ​យ៉ាង​ណា?

 

http://youtu.be/C_Tsj_wTJkQ

 

អាន៖ “កំណប់​បះ​សក់” បញ្ចាំង​ផ្លូវ​ការ​ខែ​វិច្ឆិកា ឥឡូវ​មើល Trailer សិន!!!

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ usmagazine
អត្ថបទពេញនិយម