តារា​ស្រី​ល្បី​៥​នាក់​ដែល​ទទួល​ចិញ្ចៀន​ភ្ជាប់​ពាក្យ​តម្លៃ​លាន​ដុល្លារ

  • 2015-06-29 19:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​គិត​ពី​តម្លៃ​របស់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​តារា​ហូលីវូដ​ឬ​​ចម្រៀង​ល្បី​ៗ​ដែល​ទទួល​បាន​ពី​គូ​ដណ្ដឹង​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​ៗ​អាច​ឈាន​ដល់​លាន​ដុល្លារ​ទៀត​ផង។​ ពួក​គេ​ធ្វើ​បែប​នេះ​គឺ​ចង់​​បង្ហាញ​ពី​ទំហំ​នៃ​ក្ដី​ស្រលាញ់​និង​​ទាញ​​​​ការ​ចាប់​អារម្មណ៍​​ពី​​មហាជន​ខាង​ក្រៅ។ ​ចង់​ដឹង​មាន​តារា​ស្រី​ណា​ខ្លះ​សូម​មើល​ខាង​ក្រោម៖

 

១ ​Beyoncé

 

 

Beyoncé ​ទទួល​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ពី​ Jay Z ​ដែល​មាន​ទំហំ១៨​ការាត់​និង​មាន​តម្លៃ​ដល់​ទៅ​ ៥​លាន​ដុល្លារ។

 

២​ Kim Kardashian West

 

 

តារា​ម៉ូដែល​រូប​នេះ​បាន​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ មាន​តម្លៃ​ប្រហែល​៨លាន​ដុល្លារ​ទំហំ​ ១៥ការាត់ពី​សំណាក់​ Kanye West ។

 

៣​ Paris Hilton

 

 

​គូ​ដណ្ដឹង​លោក​ Paris Latsis ​បាន​ប្រគល់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឲ្យ​តារា​ម៉ូដែល​ Paris Hilton​ មាន​ទំហំ​២៥​ការាត់​និង​តម្លៃ​ប្រមាណ​ ៤,៧លាន​ដុល្លារ​។

 

៤​ Jennifer Lopez

 

 

​តារា​​សិចស៊ី​រូប​នេះ​ទទួល​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ពី​គូ​ដណ្ដឹង​លោក​ Marc Anthony ​ក្នុង​តម្លៃ​ ៤,១លាន​ដុល្លារ​ទំហំ​ ៨,៥​ ការាត់។

 

៥ ​​Mariah Carey

 

 

តារា​ចម្រៀង​អាមេរិក​បាន​ចិញ្ចៀន​ភ្ជាប់​ពាក្យ​មាន​តម្លៃ​ ២,៥​ លាន​ដុល្លារ​ទំហំ ​១០​ការាត់​ពី​អតីត​ស្វាមី​​តារា​រ៉េប​អាមេរិក​ Nick Cannon ។

 

អាន៖ បទ​ថ្មី Selena Gomez សម្បូរ​ឈុត​សិចស៊ី ដុត​អារម្មណ៍​អ្នក​ទស្សនា

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖ ​whowhatwear​​​