វីដេអូ​បង្ហាញ​ពី​បាយ​ដែល​ដាំ​ចេញ​ពី​អង្ករ​ក្លែង​ក្លាយ​

  • 2015-06-30 16:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ប្រជាជន​ហ្វីលីពីន បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទិញ​ប៉ះ​ចំ​អង្ករ​ក្លែង​ក្លាយ ខណៈ​អង្ករ​ប្រភេទ​នេះ​កំពុង​ចរាចរណ៍​នៅ​លើ​កោះ Mindanao។ នៅ​ថ្ងៃ​អង្គារ​នេះ សារព័ត៌មាន ABS-CBN បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​បាយ​ដែល​ដាំ​ចេញ​ពី​អង្ករ​ក្លែង​ក្លាយ និង​បញ្ជាក់​ពី​វិធី​ចំណាំ​ផង​ដែរ។

 

 

តាម​បទ​ពិសោធន៍​អ្នក​ដាំ​បាយ​ប៉ះ​ចំ​អង្ករ​ក្លែង​ក្លាយ បាន​បង្ហាញ​នៅ​ក្នុង​​វីដេអូ​ថា អង្ករ​ក្លែងក្លាយ​មិន​ចេះ​ផ្អូម​ឡើយ ហើយ​វា​នឹង​ប្ដូរ​ទៅ​ជា​ស្ពោត​ដូច​ស្នោ​ពេល​ត្រជាក់។ ពេល​ច្របាច់​ខ្លាំង បាយ​ដែល​ដាំ​ពី​អង្ករ​ក្លែង​ក្លាយ ​នឹង​ចេញ​ទឹក​ច្រើន​ខុស​គ្នា​ពី​អង្ករ​ធម្មជាតិ។ លើស​ពី​នេះ​ទៅ​ទៀត បាយ​ដាំ​ពី​អង្ករ​ក្លែង​ក្លាយ អាច​ដុត​ឆេះ និង​មាន​ក្លិន​ឈ្ងៀម​ដូច​ដុត​ដំឡូង។

 

ទោះ​យ៉ាង​ណា ពេល​មិន​ទាន់​ដាំ​ជា​បាយ អង្ករ​ក្លែងក្លាយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​អង្ករ​ធម្មជាតិ។ បើ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន International Business Times បាន​ឲ្យ​ដឹង​ថា អង្ករ​ក្លែងក្លាយ ផ្សំ​ឡើង​ពី ដំឡូង​បារាំង ដំឡូង​ជ្វា និង​ប្រភេទ​ជ័រ​សំយោគ​មួយ​ចំនួន៕

 

សូម​ទស្សនា​វីដេអូ៖

 

 

ចុចអាន៖ អង្ករ​ក្លែងក្លាយ​ចូល​ដល់​ប្រទេស​ហ្វីលីពីន​ហើយ

ចុចអាន៖ អង្ករ​ក្លែងក្លាយ​ធ្វើ​ពី​ប្លាស្ទិក​កំពុង​រីក​រាលដាល​​នៅ​​អាស៊ី

ចុចអាន៖ អាជ្ញាធរ​​ថៃ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្រោយ​ប្រទះ​ឃើញ​អង្ករ​ក្លែងក្លាយ

 

ដោយ៖ គង់ វិសាល ប្រភព៖ abs-cbnnews

អត្ថបទពេញនិយម