Phil Jones ​បន្ត​កុងត្រា​ថ្មី ជាមួយ​ Man Utd ​៤​ឆ្នាំ​ទៀត

  • 2015-06-30 16:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Phil Jones ​​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​ Manchester United រយៈពេល​​ ៤​ឆ្នាំ​ទៀត​ ​​​ដែល​មាន​ន័យ​ថា កីឡាករ​វ័យ​​២៣​ឆ្នាំ នឹង​នៅ​ Old Trafford រហូត​ដល់​ឆ្នាំ​២០១៩ និង​​ទទួល​បាន​ថ្លៃ​ឈ្នួល​ច្រើន​ជាង​​មុន។

 

 

​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ Jones ​ដែល​ផ្ទេរ​ពី​ Blackburn ​ទៅ​ Man Utd តម្លៃ​​១៦,៥​លាន​ផោន (ជិត​២៦​លាន​ដុល្លារ) ​កាល​ឆ្នាំ​២០១១ ​រូប​នេះ នៅ​ជាប់​​កិច្ច​សន្យា​ចាស់​១២​ខែ​ទៀត​ ខណៈ​ដែល​ថ្លៃ​ឈ្នួល​កុងត្រា​ចាស់​​ប្រចាំ​សប្ដាហ៍​ទទួល​បាន​ ១០​ម៉ឺន​ផោន (ជាង​១៥,៧​​ម៉ឺន​ដុល្លារ) ប៉ុន្តែ​សម្រាប់​កុងត្រា​ថ្មី​នេះ កីឡាករ​រូប​នេះ នឹង​ទទួល​បាន​១២​ម៉ឺន​ផោន (ជិត​១៩​ម៉ឺន​ដុល្លារ)។

 

Jones ​ដែល​អាច​លេង​ជា​ខ្សែ​ការពារ​ ឬ​ខ្សែ​បម្រើ​ក៏​បាន​រួប​នេះ បាន​និយាយ​ក្រោយ​បន្ត​កុងត្រា​នេះ​ថា៖ "ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​បន្ត​កុងត្រា​ថ្មី។ នេះ​ជា​ក្លិប​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​ពិត​ជា​មិន​អាច​រង់ចាំ​​លេង​​នៅ​រដូវ​កាល​​ថ្មី​ឡើយ"។

 

 

 

​រីឯ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម លោក​ Louis van Gaal ​ក៏​បាន​និយាយ​ផង​ដែរ​ថា៖ "យើង​រីករាយ​ណាស់ ដែល​ Phil ​បាន​បន្ត​កុង​ត្រា​ថ្មី។ Phil ​គឺជា​កីឡាករ​ម្នាក់ ​ដែល​មាន​ទេពកោសល្យ ចេះ​បត់បែន​បាន​ល្អ និង​អាច​លេង​បាន​ច្រើន​តំណែង។ គាត់​ជា​ខ្សែ​ការពារ​វ័យ​ក្មេង​ ដែល​កំពុង​តែ​ត្រូវ​ការ​អភិវឌ្ឍ​បន្ថែម។ រដូវ​កាល​មុន​ គាត់​ខក​ខាន​លេង​ច្រើន​ ដោយសារ​របួស ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ ពេល​ឃើញ​គាត់​លេង​បាន​ល្អ និង​មាន​ឥរិយាបថ​ល្អ អំឡុង​ពេល​ប្រកួត"។

 

Jones បាន​បង្ហាញ​ខ្លួន​ ៩៤​ប្រកួត​​នៅ​ Barclays Premier League ​ចាប់​តាំង​ពី​ផ្ទេរ​ទៅ Old Trafford ​និង​​​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ បាន​១៧​ប្រកួត៕

 

-ចុចអាន៖ Giggs៖ Depay ​នឹង​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដែល​ Man Utd ​បាត់បង់​តាំង​ពី Ronaldo ​ចាកចេញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម