ក្លិប​ប៉ូលិស​មាន​​កីឡាករ​​បរទេស ៣ នាក់​​សម្រាប់​លីក​​រដូវ​កាល ២០១៥

  • 2015-06-30 18:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ( ប៉ូលិស​) ​បាន​សម្រេច​​នាំ​យក​កីឡាករ​​បរទេ​ស​ដើម្បី​​​ត្រៀម​​ខ្លួន​សម្រាប់​លីក​​បាល់ទាត់​​កម្ពុជា​រដូវ​កាល​ថ្មី​២០១៥​​ នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ១ ខែ ​កក្កដា ឆ្នាំ ២០១៥ ។

 

​​លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​​ក្លិប​បាល់ទាត់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​​ប្រាប់​ថា ក្លិប​របស់​លោក​បាន​នាំ​យក​កីឡាករ​បរទេស​​៣​រូប​មក​ជួយ​ក្រុម​ក្នុង​រដូវ​កាល​ថ្មី​នេះ។ ​កីឡាករ​​ទាំង​ ៣នាក់​ គឺ​ Ippei Shimizu ​​ជន​ជាតិ​ជប៉ុន​កើត​ថ្ងៃ​ទី​ ១១ ​ខែ មករា ឆ្នាំ ១៩៨៩ ​រដូវ​កាល​មុន​លេង​ឲ្យ​ក្លិប ​ Imabari Football Club ​ដែល​លេង​នៅ​​លីក​លំដាប់​ទី​៤ របស់​ប្រទេស​ជប៉ុន​​។ រូប​គេ​ត្រូវ​លេង​តួនាទី​ជា​ខ្សែ​​បម្រើ​នៅ​ក្លិប​ប៉ូលិស។

 

​ទី​២ ​ឈ្មោះ ​Yuske Ishii  ​ជា​ជន​ជាតិ​ជប៉ុន​កើត​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ១៩៩៥ ​ហើយ​រដូវ​កាល​មុន​លេង​ឲ្យ​​ក្លិប​ Fujieda Football Club ដែល​លេង​នៅ​​លីក​លំដាប់​ទី​៣​របស់​ប្រទេស​ជប៉ុន​។ ទី ៣ ឈ្មោះ​​ Adekunjo Nojeem Busayo ​ជន​ជាតិ​​នីហ្សេរីយ៉ា​ កើត​ថ្ញៃ​ទី ២៦​ខែ​ធ្នូ​ ឆ្នាំ ១៩៩២។ ​កីឡាករ​រូប​នេះ​មិន​ទាន់​ប្រាកដ​ក្នុង​ការ​ចុះ​កុង​ត្រា១០០ % ​នៅឡើយ​ទេ។

 

​​ស្រប​ពេលនេះ ​លោក ជូន ណារិន​ អ្នក​គ្រប់គ្រង​ក្លិប​ប៉ូលិស​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រៅ​ពី​កីឡាករ​បរទេស ៣ នាក់​ខាង​លើ​នេះ​ គ្មាន​ការ​ផ្លាស់ប្ដូរ​កីឡាករ​កម្ពុជា​មួយ​រូប​ណា​ឡើយ​ពោល​គឺ​កីឡាករ​​កម្ពុជា​ដែល​​លេង​កាល​ពី​រដូវ​កាល​មុន​​គឺ​នៅ​ទាំង​អស់៕

 

ចុច​អាន ៖​ស្វាយ​រៀង​ប្រជែង​យក​លេខ​១ ប៉ូលិស​ប្រជែង​យក​លេខ​៣​រសៀល​នេះ​នៅ​វៀតណាម

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​​​​​​​