Schweinsteiger៖ ខ្ញុំ​ចង់​លើក​ពាន​ទី​៤ ជាមួយ​ Bayern

  • 2015-06-30 18:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Bastian Schweinsteiger បាន​និយាយ​ថា ​ខ្លួន​ចង់​លើក​ពាន​ Bundesliga ​៤​រដូវ​កាល​ជាប់ៗ​គ្នា ​ជាមួយ​ក្រុម​ Bayern Munich ​ទោះ​​មាន​ពាក្យ​ចចាមអារ៉ាម ​លើក​ឡើង​ថា​​អាច​នឹង​ផ្ទេរ​ទៅ​ Manchester United។

 

 

កីឡាករ​វ័យ​៣០​ឆ្នាំ ជម្រើស​ជាតិ​អាល្លឺម៉ង់ ​ដែល​​នឹង​បញ្ចប់​កុងត្រា​ជាមួយ​ Bayern នៅ​រដូវ​ក្ដៅ​ក្រោយ ​​បាន​ចូល​លេង​តែ​២០​ប្រកួត​ប៉ុណ្ណោះ នៅ​ Bundesliga ​រដូវ​កាល​មុន​ ខណៈ​ដែល​ក្រុម​របស់​ខ្លួន​លើក​ពាន​លីក​កំពូល​អាល្លឺម៉ង់ ៣​ឆ្នាំ​ជាប់​គ្នា។

 

Schweinsteiger ​ពុំ​ទាន់​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​របស់​លោក​ Pep Guardiola ​ទេ ប៉ុន្តែ​​កីឡាករ​រូប​នេះ បាន​លើក​ឡើង​ថា​ចង់​ឈ្នះ​ពាន​​ជាមួយ​ Bayern រដូវ​កាល​ថ្មី​ទៀត ដោយ​និយាយ​ថា៖ "ខ្ញុំ​ចង់​ឈ្នះ​ពាន​ UEFA Champions League ម្ដង​ទៀត ​ប៉ុន្តែ​យើង​ក៏​ត្រូវ​លេង​ឲ្យ​បាន​ជោគជ័យ​​ក្នុង​លីក ដូច​ដែល​យើង​ធ្លាប់​ធ្វើ​២​ទៅ​៣​ឆ្នាំ​នេះ​ដែរ។ ​យើង​ជា​ជើង​ឯក​អាល្លឺម៉ង់ ៣​រដូវ​កាល​ជាប់​គ្នា ហើយ​ខ្ញុំ​គិត​ថា គ្មាន​ក្រុម​ណា​ធ្លាប់​ឈ្នះ​វា​៤​ដង​ជាប់​គ្នា​ទេ​ពីមុន"។

 

Man Utd ​​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​រូប​នេះ​យ៉ាង​ខ្លាំង​ ដោយ​ចង់​បាន​កីឡាករ​រូប​នេះ ទៅ​ពង្រឹង​នៅ​តំបន់​កណ្ដាល ខណៈ​ដែល​​លោក​ Louis van Gaal ក៏​ធ្លាប់​ដឹក​នាំ​ Schweinsteiger ​កាល​ពី​លោក​នៅ​ដឹក​នាំ​ Bayern ផង​ដែរ។

 

​យ៉ាងណាក្ដី Schweinsteiger បន្ថែម​ថា៖ "​​ខ្ញុំ​មាន​អារម្មណ៍​ល្អ (នៅ Bayern) ​ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​លេង​នៅ​កម្រិត​កំពូល​៣​រដូវ​កាល​ទៀត។ នោះ​ជា​គោលដៅ​របស់​ខ្ញុំ យើង​មាន​​ការ​ប្រកួត​ Euro 2016 ​នៅ​ឆ្នាំ​ក្រោយ ហើយ​នោះ​ជា​គោលដៅ​ដ៏​ធំ។​ វា​មិន​មែន​សម្រាប់​តែ​ខ្ញុំ​ទេ ពោល​គឺ​សម្រាប់​ប្រជាជន​អាល្លឺម៉ង់​ទាំង​អស់"៕

 

-ចុចអាន៖ Elber៖ Costa អាច​ជំនួស​តំណែង​ Ribery ឬ Robben នៅ Bayern បាន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

អត្ថបទពេញនិយម
អត្ថបទថ្មី