Liverpool ​ជិត​​ទិញ​បាន​កីឡាករ​៣​នាក់​ទៀត ​ផ្លូវ​ការ​​​នៅ​សប្ដាហ៍​នេះ

  • 2015-06-30 19:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​ហង្ស​ក្រហម​ Liverpool ជឿ​ថា​ពួកគេ​នឹង​អាច​ទិញ​យក​កីឡាករ​វ័យ​ក្មេង​៣​នាក់​ផ្លូវ​ការ​តែ​ម្ដង នៅ​សប្ដាហ៍​នេះ ​ពោល​គឺ​៣​នាក់​នោះ​មាន ​​ខ្សែ​ការពារ​ស្ដាំ​ Nathaniel Clyne ​របស់​ Southampton, ​ខ្សែ​បម្រើ​ស្លាប​ Bobby Adekanye ​របស់​ Barcelona និង​ខ្សែ​ការពារ​ឆ្វេង Ludwig Augustinsson ​របស់​​ក្លិប FC Copenhagen។

 

Nathaniel Clyne (ឆ្វេង) និង Ludwig Augustinsson​ (U-21 ស៊ុយអែត, ស្តាំ)

 

​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ Clyne បាន​ទៅ​ធ្វើតេស្ត​សុខភាព​ចប់​រួច​រាល់​ហើយ កាល​ពី​ម្សិល​មិញ​​​ ដោយ​នៅ​សល់​តែ​ការ​ប្រកាស​ និង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រមព្រៀង​ផ្ទេរ​ពី​ទឹកដី St. Mary's ​ទៅ​កាន់​ Anfield នូវ​តម្លៃ​១២,​៥​លាន​ផោន (ជិត​២០​លាន​ដុល្លារ)។ Clyne នឹង​ក្លាយ​ជា​កីឡាករ​​ទី​៤​ហើយ ដែល​ផ្ទេរ​ពី​​ក្លិប​ Southampton ​ទៅ​ Liverpool ​បន្ទាប់​ពី​ Adam Lallana, Rickie Lambert និង Dejan Lovren ​ផ្ទេរ​ទៅ​កាល​រដូវ​កាល​មុន។

 

​ហង្ស​ក្រហម​ ក៏​កំពុង​តែ​ចរចា​ជាមួយ​ក្លិប​ Copenhagen ដើម្បី​ទិញ​យក​​ខ្សែ​ការពារ​ឆ្វេង ​វ័យ​២១​ឆ្នាំ​ Augustinsson ​ទៅ​កាន់​ទឹក​ដី​ Anfield ផង​ដែរ ដោយ​​លោក​ Brendan Rodgers ចង់​យក​ទៅ​ប្រជែង​តំណែង​ជាមួយ​ Alberto Moreno។ កីឡាករ​ U-21 ជម្រើស​ជាតិ​ស៊ុយអែត​រូបនេះ ត្រូវ​បាន​គេ​ជឿ​ថា នឹង​អាច​ផ្ទេរ​ទៅ Liverpool ផ្លូវ​ការ​នៅ​សប្ដាហ៍​នេះ នូវ​តម្លៃ​២​លាន​ផោន (ជាង​៣​លាន​ដុល្លារ)។

 

ខ្សែ​បម្រើ​ស្លាប​ Bobby Adekanye ​របស់​ Barcelona (U-16 ហុល្លង់, លេខ​១១)

 

​រីឯ​កីឡាករ​ជម្រើស​ជាតិ​ U-16 ហុល្លង់ Adekanye ​របស់​ក្លិប​ Barcelona ត្រូវ​បាន​គេ​ជឿ​ថា នឹង​ទៅ​ធ្វើតេស្ត​សុខភាព​នៅ​ Liverpool ថ្ងៃ​ពុធ​ស្អែក​នេះ ដោយ​ពុំ​មាន​តម្លៃ​ខ្លួន​ (free transfer)។ កីឡាករ​វ័យ​១៦​ឆ្នាំ​រូប​នេះ ពុំ​សូវ​បាន​លេង​ឲ្យ​ Barca ទេ ដោយ​សារ​តែ​ក្លិប​មួយ​នេះ ត្រូវ​ FIFA ​ពិន័យ ខណៈ​ដែល​រដូវ​កាល​មុន​រូប​គេ ​ត្រូវ​បាន​​ក្រុម​ PSV Eindhoven ​ខ្ចី​ជើង។

 

រដូវ​ក្ដៅ​នេះ Liverpool ចុះ​កិច្ចសន្យា​យក​​កីឡាករ​ថ្មី​បាន​៥​នាក់​ហើយ ដែល​រួម​មាន James Milner, Danny Ings, Adam Bogdan, Joe Gomez និង​ Roberto Firmino៕

 

-ចុចអាន៖ Clyne ​ត្រៀម​​ទៅ​ពិនិត្យ​សុខភាព​​​​នៅ​ Liverpool ​ថ្ងៃ​ចន្ទ​នេះ​ហើយ

-ចុចអាន៖ ១០​យ៉ាង​ ​គួរ​ដឹង​ពី​កីឡាករ​​ចំណូល​ថ្មី​ Liverpool ជម្រើស​ជាតិ​ប្រេស៊ីល Firmino

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailystar