វ៉ា សុខ​ថន៖ ក្រោន​នឹង​ឈ្នះ​ជើង​​ឯកលីក​​ម្ដង​ទៀត​​រដូវ​កាល​នេះ

  • 2015-06-30 20:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​កូន​កាត់​ខ្មែរ​-បារាំង  វ៉ា សុខថន ​​មាន​ជំនឿ​ថា​ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន ​​នឹង​អាច​​ការពារ​​ជើង​ឯក​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៥​បាន ខណៈ​រដូវ​កាល​លីក​ឆ្នាំ​នេះ​នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​១ ខែ​កក្កដា​​នេះ ហើយ​ក្លិបភ្នំពេញ​ក្រោន​ត្រូវ​ទទួល​ភ្ញៀវ​ក្រុម​ខ្លាំង​បឹងកេត​អង្គរ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដំបូង​របស់​ខ្លួន។

 

កីឡាករ វ៉ា សុខថន

 

វ៉ា សុខថន បាន​និយាយលើ​ Page របស់​ក្លិប​ភ្នំពេញ​ក្រោន​ថា ៖​« ខ្ញុំ​មាន​គោលដៅ​ច្បាស់លាស់​គឺ​ខ្ញុំ​ចង់​ឈ្នះ​ជើងឯក។ ពួក​យើង​គឺ​ជា​ក្រុម​ដែល​ល្អ ពួក​យើង​មាន​កីឡាករ​ល្អៗ​ច្រើន ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ​ពួក​យើង​នឹង​ឈ្នះ​ជើង​ឯក​ម្ដង​ទៀត។ ក្លិប​របស់​យើង​មាន​បរិក្ខារ​ ដែល​អាច​និយាយ​បាន​ថា​មាន​ស្តង់​ដា​ដូច​ក្លិប​នៅ​អឺរ៉ុប​ដែរ។ ខ្ញុំ​សង្ឃឹម​ថា ​នឹង​មាន​អ្នក​គាំ​ទ្រ​ច្រើន​មក​ចូល​រួម​ទស្សនា​ គាំ​ទ្រ​ពួក​យើង​ដែល​នេះ​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ។ សព្វ​ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ព្រោះ​វា​ពិត​ជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ ប៉ុន្តែ​ឥឡូវ​នេះ​ ខ្ញុំ​បាន​ផ្ដោត​ទៅ​លើ​ការ​ឈ្នះ​ជា​មួយ​ក្លិប​បន្ថែម​ទៀត»។

 

វ៉ា សុខថន ​មាន​អាយុ​ ២៧ ឆ្នាំ ចូល​រួម​លេង​ជា​មួយ​ក្លិប​ភ្នំ​ពេញ​ក្រោន​កាល​ពី​ខែ​តុលា​បន្ទាប់​ពី​បាន​លេង​នៅ​ ES Torcy, FC Montceau Bourgogne, US Motte Servolex, SO Chambery Foot 73 និង Le Creusot JO នៅ​ប្រទេស​បារាំង។ បន្ទាប់​ពី​ចូល​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោន​កាល​​ពី​ចុង​រដូវ​កាល​លីក​ឆ្នាំ​២០១៤ រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​រហូត៕

 

ចុចអាន ៖វ៉ា សុខថន៖ ក្រុម​កម្ពុជា​មាន​ទំនុក​ចិត្ត​​ឈ្នះ​សិង្ហបុរី​១០០​%​ ជម្រុះ​ World Cup

 

ប្រែ​សម្រួល ៖ ​ស្រី សុវណ្ណដារ៉ា ​​