Hazard នឹង​ទទួល​បាន​ប្រាក់​២​សែន​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​កុងត្រា​ថ្មី​ជាមួយ​ Chelsea​

  • 2014-09-16 18:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ Eden Hazard ​នឹង​បន្ត​កុងត្រា​ថ្មី​របស់​ខ្លួន​នៅ​ក្លិប​ Chelsea ​ទៀត ​បន្ទាប់​ពី​ចប់​កុងត្រា​ចាស់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ កុងត្រា​ថ្មី​នេះ​នឹង​មាន​រយៈ​ពេល​៥​ឆ្នាំ​ហើយ​​បង្កើន​ប្រាក់​ប្រចាំ​សប្ដាហ៍​របស់​កីឡាករ​ជម្រើស​ជាតិ​បែលហ្ស៊ិក​រូប​នេះ​ឡើង​ដល់​២០០.០០០​ផោន​(៣២៤.៧១៧​ដុល្លារ​អាមេរិក)​ក្នុង​មួយ​សប្ដាហ៍។

 

បច្ចុប្បន្ន​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​គឺ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​ក្លិប​ Chelsea ​ហើយ​ក៏​ជា​ម្ចាស់​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​របស់​ក្លិប​​Chelsea ​ដែរ​នៅ​រដូវ​កាល​២០១៣-២០១៤។ ហើយ​ការ​មក​ដល់​របស់​កីឡាករ​ចំណូល​ថ្មី​ Cesc Fabregas ​និង​ Diego Costa ​គឺ​រឹត​តែ​ធ្វើ​ឱ្យ​ Hazard ​​បន្ត​ការ​បង្ហាញ​ទម្រង់​លេង​របស់​ខ្លួន​កាន់​តែ​រីក​ចំរើន​​ឡើង។​ ​កីឡាករ​ម្នាក់​នេះ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ថ្ងៃ​អនាគត​សម្រាប់​ក្លិប​ Chelsea ។ ម្យ៉ាង​ទៀត​អ្នក​ចាត់​ការ​ក្លិប​តោ​ខៀវ​លោក​ Jose Mourinho ​ក៏​ប្រកាស​ដែរ​កាលពី​សប្ដាហ៍​មុន​ថា​អ្នក​ចាំ​ទី​​ដៃ​ទី​១ Thibaut Courtois ​ដែល​ជំនួស​កន្លែង​ Petr Cech ​​បាន​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លិប​ដែរ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ដូចគ្នា។

 

យុវជន​របស់​ក្លិប​ Tubize ​កាល​ផ្លាស់​ពី​ Lili ​មក​លេង​នៅ​ Chelsea ​ក្នុង​ឆ្នាំ​២០១២ មាន​តម្លៃ​ខ្លួន​៣២​លាន​ផោន​(៥១,៩៤១២​លាន​ដុល្លារ​អាមេរិក)​និង​​ទទួល​បាន​ប្រាក់​ប្រចាំ​សប្ដាហ៍​១០០.០០០ផោន​(១៦២.៣២៩​ដុល្លារ​អាមេរិក)​ក្នុង ​មួយ​សប្ដាហ៍​ដែល​កាល​នោះ​មាន​​កុងត្រា​តែ​២​ឆ្នាំ​ទេ។ ​ដូច្នេះ​បើ​កីឡាករ​រូប​នេះ​ព្រម​ចុះ​កុងត្រា​ថ្មី​មែន​នោះ​នឹង​ទទួល​បាន​ ប្រាក់​ប្រចាំ​សប្ដាហ៍​ទ្វេ​ដង។ ការ​លេង​ឱ្យ​ Chelsea ​២​ឆ្នាំ​មក​នេះ​ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ​រក​គ្រាប់​បាល់​បាន​៣១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១១៤​ប្រកួត៕

 

ប្រែ​សម្រួល​៖ ​សុខ ​មុន្នីរម្យ​

ប្រភព​៖ mirror