Demi Lovato ជួប​អ្នក​គាំទ្រ​លើក​នេះ​ លេង​ឈុត​សិចស៊ី​ដល់​កំពូល

  • 2015-07-03 16:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បទ​​ចម្រៀង​ថ្មី "Cool For Summer” បាន​ជាប់​លេខ​១​លើ​ iTunes តារា​ចម្រៀង​អាមេរិក Demi Lovato បាន​មក​ជប់លៀង​ជាមួយ​អ្នក​គាំទ្រ​ ​ក្នុង​កម្មវិធី​ដែល​រៀប​ចំ​ដោយ​ស្ថានីយ​វិទ្យុ Z100 នៅ​ក្បែរ​អាងទឹក​​ Gansevoort ក្នុង​ទីក្រុង​ញីវយ៉ក។ តារា​វ័យ​ ២២ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​សំលៀក​បំពាក់​ដ៏​សិចស៊ី។

ម្ចាស់​បទ "Really Don't Care” បាន​ស្លៀក​ខោ​ខោវប៊យ​ខ្លី​ម៉ាក R13 ដែល​មាន​តម្លៃ​ប្រមាណ ៤២៩ដុល្លារ និង​អាវ​​ខោវប៊យ​វាល​ក្លៀក​មួយ។ ប៉ុន្តែ​ក្រោយ​មក​នាង​បាន​ដោះ​អាវ​ក្រៅ​ចេញ ដោយ​ទុក​តែ​អាវ​ទ្រនាប់​​ពណ៌​ខ្មៅ​ដ៏​សិចស៊ី​ម៉ាក Nasty Gal Raya ថ្លៃ ៦០ដុល្លារ។

 

ក្រោយ​ច្រៀង​​ចប់ អតីត​តារា​ប៉ុស្តិ៍ Disney ដែល​ទើប​តែ​មក​សម្ដែង​នៅ​កម្ពុជា​កាល​ពី​ខែ​ឧសភា កន្លង​ទៅ​នេះ បាន​ចុះ​មក​ថត​រូប​ Selfie ជាមួយ​ក្រុម​អ្នក​គាំទ្រ​យ៉ាង​សប្បាយ​រីករាយ ៕

 

 

 
 
 
 

ចុចអាន៖ Demi Lovato មោទនភាព​នឹង​សាច់​ដុំ​មិត្ត​ប្រុស​សំណព្វចិត្ត

ចុចអាន៖៦ សំណួរ​ជាមួយ​ Demi Lovato ​ពី​ការ​ប្រគំ​តន្ត្រី​នៅ​កម្ពុជា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail ,eonline