ព្រីម លីហ្សា បង្ហើប​ពី​អត្ត​សញ្ញាណ​សង្សារ​ជា​អ្នក​រក​ស៊ី

  • 2015-07-03 17:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីម លីហ្សា តារា​ស្រី​ដែល​ក្នុង​ចង្កោម​អ្នក​សិល្បៈ​បាន​ដាក់​រហស្សនាម ថា​ជា​តារា​សម្ភារៈ​និយម​ដាច់​គេ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ថ្មីៗ​នេះ​នាង​បាន​ព្រលយ​មាត់​ថា កំពុង​តែ​ទាក់​ទង​គ្នា​ជាមួយ​បុរស​អ្នក​ជំនួញ​ម្នាក់ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​រៀប​ការ​នៅ​ឡើយ​ទេ។

 

 

តារា​សិចស៊ី ព្រីម លីហ្សា បាន​និយាយ​ថា សង្សារ​នាង​គឺ​ជា​អ្នក​រក​ស៊ី​លក់​ដែក​ ក៏​ដូច​ជា​អ្នក​ជំនួញ​ពូកែ​ខាង​​រកស៊ី​​ម្នាក់ ចំ​អ្វី​ដែល នាង​ចូល​ចិត្ត។ យ៉ាង​ណា លីហ្សា សុំ​លាក់​ពី​ឈ្មោះ​របស់​បុរស​នោះ​សិន​ព្រោះ​មិន​ទាន់​ដល់​ពេល តែ​នាង​គ្រាន់​តែ​បង្ហើប សង្សារ​រូប​នេះ ជា​មនុស្ស​ក្លាហាន​ហ៊ាន​រកស៊ី​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ពឹង​ពាក់​លើ​ប៉ា​ម៉ាក់​ឡើយ។

 

"មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ស្គាល់​គ្នា គឺ​នៅ​ក្នុង​កម្មវិធី​ខួប​កំណើត​មិត្ត​ភក្តិ​ម្នាក់ ពេល​នោះ​ខ្ញុំ​មិន​បាន​នៅ​យូរ​ទេ​ចូល​ទៅ​ដល់​ភ្លាម​ប្រញាប់​ចេញ​វិញ​ភ្លាម។ គាត់​ក៏​បាន​សួរ​ទៅ​ម្ចាស់​ខួប​កំណើត​ថា​អ្នកណា​គេ​ទៅ​វិញ​លឿន​ម្ល៉េះ​ដល់​ពេល​ហ្នឹង​ខ្ញុំ​ងាក​មុខ​មក បាន​គាត់​ដឹង​ថា​ខ្ញុំ​ជា​តារា"។ លីហ្សា និយាយ។

 

ព្រីម លីហ្សា បន្ត៖ "ពេល​នោះ​គាត់​មាន​ការ​ចាប់​អារម្មណ៍​ជាមួយ​នាង​ខ្ញុំ​ហើយ​ក៏​បាន​សុំ​លេខ​ទូរសព្ទ​ដើម្បី​ទុក​ទំនាក់​ទំនង​ជាមួយ​គ្នា​ថ្ងៃ​ក្រោយ​។ ពួក​ខ្ញុំ​ស្គាល់​គ្នា​បាន​ប្រហែល​ជា​៤​ខែ​ដែរ ប៉ុន្តែ​ពេល​ដែល​ចាប់​ផ្តើម​ស្រលាញ់​គ្នា​ទើប​តែ​មួយ​រយៈ​ចុង​ក្រោយ​ហ្នឹង​ទេ"។

 

 

មាន​ចំណុច​ល្អ​មួយ​ចំនួន​ជុំវិញ​ទំនាក់​ទំនង​ស្នេហ៍​មួយ​នេះ ដែល​ភាគី​ខាង​ស្រី​អះអាង​ថា​ជា​សញ្ញាណ​ថា​ពួក​នាង​អាច​ឈាន​ឆ្ពោះ​ទៅ​មុខ​ទៀត​បាន។ ចំណុច​ល្អ​ទី​១ លីហ្សា ប្រាប់​ថា គ្រួសារ​បុរស​ម្នាក់​នោះ ជា​អ្នក​រកស៊ី​ ត្រូវ​នឹង​គ្រួសារ​នាង​​ក៏​រក​ស៊ី​ដែរ ឯ​ទី​២ នាង និង​សង្សារ​អ្នក​ជំនួញ មាន​ភាព​ចុះ​សម្រុង​នឹង​គ្នា​យល់​ចិត្ត​គ្នា​ល្អ​ណាស់។

 

សំខាន់​ជាង​នេះ​ទៀត ភាគី​ខាង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ​ក៏​បាន​ដឹង​ខ្លះៗ​ដែរ​ពី​ទំនាក់​ទំនង​របស់ នាង និង​សង្សារ ហើយ​ពួក​គាត់ ក៏​មិន​បាន​ថា​អី​សំខាន់​ឲ្យ​ដែរ សំខាន់​តែ​កូន​ៗ​មាន​ការ​យល់​ចិត្ត​គ្នា​ប៉ុណ្ណោះ។ លីហ្សា បញ្ជាក់៕

 

ព្រីម​ លីហ្សា៖ ស្រាយបំភ្លឹ​រឿង​មាន​ប្រាក់​ខ្ទង់​ម៉ឺនដុល្លារ ទិញ​សំលៀក​បំពាក់

 

១៤​សន្លឹក​បង្ហាញ​ពី​ឈុត​​លម្អ​ខ្លួន​សម្បូរ​បែប​​ថ្លៃ​​ពាន់​ ម៉ឺន​ដុល្លារ​​​ពី ព្រីម លីហ្សា

 

អត្ថបទ៖ ថា ម៉ាលីដា