ប្រពន្ធ​ Beckham ​ចង់​ឲ្យ​កូន​ស្រី​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​​ជាង​​​តារា​ចម្រៀង

  • 2015-07-03 17:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​ Beckham ​នាង​ Victoria Beckham ​បាន​បង្ហើប​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា​ នាង​ចង់​ឲ្យ​កូន​ស្រី​អាយុ​បី​ឆ្នាំ​ Harper ​ ដើរ​តាម​គំរូ​របស់​នាង​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​មួយ​រូប​​​ជា​ជាង​ចាប់​អាជីព​ជា​តារា​ចម្រៀង។

 

តារា​វ័យ​៤១​ឆ្នាំ​​បាន​ប្រាប់​ថា​ នៅ​ក្នុង​ផ្ទះ​ឲ្យ​កូន​ស្រី​អាយុ​៣​ឆ្នាំ​​ដ៏​គួរ​ឲ្យ​ស្រលាញ់​រូប​នេះ​ចូល​ចិត្ត​យក​ស្បែក​ជើង​កែង​របស់​​នាង​​យក​មក​ពាក់​លេង​ ​​​​​និង​​​​ពេល​ខ្លះ​​​​​យក​គ្រឿង​សំអាង​​​​​មក​ផាត់​មុខ​លេង​ទៀត​ផង។

 
 

និយាយ​បន្ថែម​នៅ​ក្នុង​សារមន្ទីរ ​Victoria & Albert ​ ក្នុង​ទី​ក្រុង​ឡុងដុង ​អតីត​សមាជិក​ក្រុម​ចម្រៀង​ Spice Girls ​ថា​៖​ "ខ្ញុំ​​​ហ៊ាន​និយាយ​ថា​​ ខ្ញុំ​ចង់​ឲ្យ​កូន​ស្រី​របស់​ខ្ញុំ​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​​​​​​ជាង​ក្លាយ​ជា​ក្រុម​ចម្រៀង​ប៉ុប​ ​​តែ​​ខ្លួន​ខ្ញុំ​​​ពិត​ជា​រីករាយ​ដែល​ធ្វើ​តារា​​ចម្រៀង"។

 

​នៅ​ពេល​បញ្ចប់​កិច្ច​ពិភាក្សា​ជា​មួយ​អ្នក​ស្រី​ Suzy Menkes ​នៅ​ក្នុង​សារមន្ទីរ​ស្វាមី​របស់​នាង David Beckham បាន​បន្ថែម​បញ្ជាក់​អំពី​​អនាគត​របស់​ Harper ​ប្រសិន​បើ​ជា​កូន​ស្រី​របស់​ពួក​គេ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ឬ​អ្នក​ច្នៃ​ម៉ូដ​គឺ​អាស្រ័យ​នៅ​ពេល​ដែល​នាង​ធំ​ឡើង។

 

​ ​​​​​Beckham ​និង ​Victoria Beckham​ មាន​កូន​ចំនួន​៤​នាក់​រួម​មាន Brooklyអាយុ១៦​ឆ្នាំ​ Romeo​ អាយុ​១២​ឆ្នាំ ​​Cruz​ អាយុ​ ១០​ឆ្នាំ ​និង​ Harpe​ អាយុ​៣ឆ្នាំ៕

 

អាន៖ តារា​ Kpop ​ស្រី​ប្រុស​រាង​ស្អាត​ដាច់​គេ​​របស់​​គេហទំព័រ ​Soompi ឆ្នាំ​ ២០១៥​​​បាន​ទៅ​លើ…

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ dailymail

អត្ថបទថ្មី